ការឈឺចង្កេះគឺជារឿងមួយដែលកើតមានជាញឹកញាប់ ហើយក៏វាច្រើនតែធូរស្រាលទៅវិញដោយខ្លួនឯងដែរក្នុងរយៈពេលច្រើនសប្តាហ៍ ឬខែក្រោយ។ ការឈឺខ្នងចង្កេះអាចកើតឡើងនៅកន្លែងណាមួយតាមទ្រនងឆ្អឹងកងខ្នងចាប់ពីកដល់ត្រគាក។ ករណីភាគច្រើន ការឈឺចាប់មិនបង្កឡើងដោយអ្វីដែលធ្ងន់ធ្ងរទេ ហើយវាក៏ស្រួលបួលទៅវិញផងដែរ។ 

មានរឿងជាច្រើនដែលអ្នកអាចធ្វើបានដើម្បីបំបាត់ការឈឺចាប់។ ប៉ុន្តែពេលខ្លះ ការឈឺចាប់អាចមានរយៈពេលយូរ ឬចេះតែបន្តកើតឡើងវិញទៀត។ ខាងក្រោមនេះគឺជាគន្លឹះដែលអាចជួយបន្ថយការឈឺចាប់នៅខ្នងចង្កេះ ហើយក៏ឆាប់ជាវិញដែរ៖

  • រស់នៅមានភាពសកម្មឲ្យបានច្រើន និងព្យាយាមបន្តធ្វើការងារប្រចាំថ្ងៃទៀត ព្រោះវាជារឿងដ៏សំខាន់បំផុតដែលអ្នកអាចធ្វើបាន ហើយការដែលសម្រាករយៈពេលយូរពេកទំនងជាធ្វើឲ្យមានការឈឺចាប់កាន់តែធ្ងន់ធ្ងរទៅវិញទេ។
  • ព្យាយាមហាត់ប្រាណ និងពុតពែនខ្លួនសម្រាប់ការឈឺខ្នង ហើយសកម្មភាពផ្សេងៗទៀតដូចជា ការដើរ ហែលទឹក និងហាត់យូហ្គាក៏ប្រហែលជាមានប្រយោជន៍ដែរ
  • លេបថ្នាំប្រឆាំងការរលាកដូចជា Ibuprofen ជាដើម
  • ប្រើថង់ទឹកក្តៅ ឬទឹកកកស្អំរយៈពេលខ្លី ហើយអ្នកក៏អាចប្រើវិធីស្អំបន្លែដែលកករឹងបានដែរ

ថ្វីបើរឿងនេះអាចជារឿងពិបាក តែវាអាចជួយបានបើសិនជាអ្នកចង់ឲ្យការឈឺចាប់ឆាប់ស្រួលបួលមកវិញលឿន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង