ជំងឺមុនអាចកើតឡើងជាញឹកញាប់នៅលផ្នែកផ្សេងៗទាំងអស់នៃមុខ។ យ៉ាងណាមិញ ថ្ពាល និងថ្ងាសគឺជាកន្លែងដែលមុនចូលចិត្តកើត ដោយសារតែក្រពេញសេបូមនៅកន្លែងនោះមានច្រើន ហើយក៏ទំនងជាងាយនឹងមានភាពសកម្មច្រើនជាងកន្លែងផ្សេងៗទៀតនៃមុខដែរ។ សម្រាប់បញ្ហាដែលបងប្អូនរបស់យើងចេះតែឧស្សាហ៍កើតមុននៅលើថ្ងាស ហើយចង់ដឹងថាមកពីមូលហេតុអ្វីនោះ អត្ថបទនេះនឹងមានប្រយោជន៍សម្រាប់ការស្រាវជ្រាវហើយ។ 

ជំងឺមុនអាចបងណ្តាលមកពីមូលហេតុជាច្រើនយ៉ាង។ មិនខ្វល់ថាកន្លែងណានៃមុខ ឬរាងកាយឡើង វាសុទ្ធតែអាចកើតមុនបានទាំងអស់។ ខាងក្រោមនេះគឺជាមូលហេតុញឹកញាប់បំផុតដែលនាំឲ្យថ្ងាស់របស់អ្នកចេះតែកើតមុន៖

ស្រ្តេស

អតុល្យភាពអ័រម៉ូនអាចជារឿងដែលត្រូវចោទជាដើមហេតុនៃការកើតមុន ហើយហេតុផលមួយដែលនាំឲ្យទៅជាអតុល្យភាពអ័រម៉ូនបែបនេះគឺស្រ្តេសតែម្តង។ ហេតុដូច្នេះហើយ កាលណាស្រ្តេសកាន់តែច្រើន កាន់តែធ្វើឲ្យមុននៅស្បែកថ្ងាស់កាន់តែច្រើន ជាពិសេសបើសិណជាអ្នកមិនបានធ្វើអ្វីសោះក្នុងការគ្រប់គ្រងស្រ្តេសទេ។ 

សក់

បើសិនជាអ្នកងាយនឹងកើតមុន វាមិនមែនជារឿងល្អទេដែលអ្នកត្រូវជ្រើសរើសម៉ូតសក់ដែលនាំឲ្យសក់ប៉ះពាល់នឹងមុខច្រើន។ ភាពគគ្រិច និងប្រេងដែលជាប់ដើមសក់អាចធ្វើឲ្យស្ទះរន្ធញើសនៅលើថ្ងាស់បាន ដូច្នេះវានឹងងាយនាំឲ្យកើតមុនណាស់។ 

ផលិតផលសម្រាប់ថែរក្សាសក់

មុនថ្ងាសក៏អាចកើតឡើងដោយសារការប្រើប្រាស់ផលិតផលថែរក្សាសក់ និងផលិតផលលេងស្តាយសក់ដែរដូចជា សាប៊ូកក់សក់ ក្រែមអប់សក់ ជែល និងស្ព្រាយបាញ់សក់ជាដើម។ នេះដោយសារតែ សារធាតុគីមីខ្លះដែលវាមានអាចនាំឲ្យរលាកស្បែក ដែលជាហេតុធ្វើឲ្យកើតមុន។ 

គ្រឿងតុបតែងមុខ

រឿងនេះកើតឡើងជាពិសេសបើសិនជាអ្នកមានស្បែកដែលសម្បូរខ្លាញ់ ហើយការប្រើប្រាស់ផលិតផលតុបតែងមុខដែលខុសគឺងាយនឹងកើតមុនខ្លាំងណាស់។ ការប្រឈមអ្នកទៅនឹងការកើតមុនលើថ្ងាស និងកន្លែងណាផ្សេងៗទៀតនឹងកើនឡើងបើសិនជាអ្នកមិនអាចសម្អាតគ្រឿងតុបតែងមុខមុនពេលចូលគេង៕