ជាមធម្មតា មនុស្សភាគច្រើនភ្លេចពីពេលមួយទៅពេលមួយ ប៉ុន្តែចូរប្រញាប់ទៅជួបគ្រូពេទ្យប្រសិនបើអ្នកនៅតែមានបញ្ហាជាមួយនឹងការចងចាំរបស់អ្នក។ វាអាចបណ្តាលមកពីអ្វីដែលអាចព្យាបាលបាន។
ចូរទៅជួបគ្រូពេទ្យ ប្រសិនបើបញ្ហានៃការចងចាំប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់អ្នក។
វាប្រហែលជាមិនមានអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែវាជាការល្អបំផុត ដើម្បីពិនិត្យរកមើល ពីព្រោះការព្យាបាលណាមួយដែលអ្នកអាចត្រូវការ អាចដំណើរការល្អប្រសើរជាងមុន ប្រសិនបើវាចាប់ផ្តើមលឿន។
ប្រសិនបើអ្នកព្រួយបារម្ភអំពីសាច់ញាតិចាស់ដែលកាន់តែភ្លេច សូមនិយាយជាមួយគ្រូពេទ្យរបស់អ្នកថាតើវាអាចជាសញ្ញានៃជំងឺវង្វេង ឬយ៉ាងណា។
តើមានអ្វីកើតឡើងនៅពេលការណាត់ជួបរបស់អ្នក
គ្រូពេទ្យនឹងសួរអ្នកនូវសំណួរមួយចំនួន ដើម្បីព្យាយាមរកមូលហេតុនៃបញ្ហានៃការចងចាំរបស់អ្នក។
វាប្រហែលជាមានប្រយោជន៍ក្នុងការនាំនរណាម្នាក់ផ្សេងទៀតទៅជាមួយអ្នក ដែលអាចជួយរៀបរាប់ពីបញ្ហាដែលអ្នកកំពុងជួបប្រទះ។
គ្រូពេទ្យរបស់អ្នកអាចបញ្ជូនអ្នកទៅអ្នកឯកទេសការចងចាំ សម្រាប់ការវាយតម្លៃស៊ីជម្រៅ។ ការធ្វើតេស្តបន្ថែមទៀតដូចជាស្កេន ជួនកាលក៏ត្រូវការផងដែរ។
ការព្យាបាលណាមួយដែលត្រូវបានណែនាំនឹងអាស្រ័យលើមូលហេតុនៃបញ្ហានៃការចងចាំរបស់អ្នក។
មូលហេតុនៃការបាត់បង់ការចងចាំ
ការបាត់បង់ការចងចាំ អាចជាផ្នែកមួយនៃការចាស់ទៅៗរបស់មនុស្សយើង។
ជួនកាល វាអាចបណ្តាលមកពីអ្វីដែលជាទូទៅ និងអាចព្យាបាលបានដូចជា ៖
1. ភាពតានតឹង
2. ការថប់បារម្ភ ឬការធ្លាក់ទឹកចិត្ត
3. បញ្ហានៃការគេង។
ជួនកាល ការបាត់បង់ការចងចាំ អាចជាសញ្ញាមួយនៃបញ្ហាធ្ងន់ធ្ងរ ដូចជាជំងឺវង្វេងជាដើម។
កុំព្យាយាមធ្វើរោគវិនិច្ឆ័យខ្លួនឯងអំពីមូលហេតុនៃការបាត់បង់ការចងចាំរបស់អ្នក – ចូរទៅជួបគ្រូពេទ្យ៕