ជំងឺរលាកស្រោមខួរ គឺជាការឆ្លងនៃភ្នាសការពារ ដែលព័ទ្ធជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង។
វាអាចប៉ះពាល់ដល់មនុស្សគ្រប់រូប ប៉ុន្តែ វាច្រើនតែកើតឡើងចំពោះទារក កុមារតូច ក្មេងជំទង់និងមនុស្សពេញវ័យ។

ជំងឺរលាកស្រោមខួរ អាចជាបញ្ហាធ្ងន់ធ្ងរ ប្រសិនបើមិនបានព្យាបាលឲ្យបានលឿនទាន់ពេលវេលា។ វាអាចបណ្តាលឲ្យមានការពុលឈាម ដែលគំរាមកំហែងដល់អាយុជីវិត និងធ្វើឲ្យខូចខាតដល់ខួរក្បាល ឬសរសៃប្រសាទ។

មានវ៉ាក់សាំងការពារមួយចំនួនដែលផ្តល់ជូនការការពារប្រឆាំងនឹងរោគរលាកស្រោមខួរ។

រោគសញ្ញានៃជំងឺរលាកស្រោមខួរ

រោគសញ្ញានៃជំងឺរលាកស្រោមខួរចាប់ផ្តើមកើតឡើងភ្លាមៗ ហើយអាចរួមបញ្ចូល ៖

1. សីតុណ្ហាភាពខ្ពស់ ៣៨ អង្សារសេ ឬលើសនេះ
2. ឈឺ មិនស្រួលក្នុងខ្លួន
3. ឈឺក្បាល
4. រឹងក
5. ការមិនចូលចិត្តពន្លឺភ្លឺខ្លាំង
6. ងងុយគេង
7. មិនឆ្លើយតប
8. ប្រកាច់។

រោគសញ្ញាទាំងនេះអាចលេចឡើងក្នុងលំដាប់ណាមួយ ហើយមួយចំនួនអាចនឹងមិនលេចឡើង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង