ការរលាកដោះ គឺជាជំងឺដែលបណ្តាលឲ្យជាលិកាសុដន់របស់ស្ត្រីក្លាយទៅជាឈឺចាប់ និងរលាក។ វាជារឿងធម្មតាបំផុត ចំពោះស្ត្រីបំបៅដោះកូន ហើយជាធម្មតាក្នុងរយៈពេលបីខែដំបូងបន្ទាប់ពីការសម្រាលកូន។

ប្រសិនបើជំងឺរលាកដោះ បណ្តាលមកពីការបំបៅកូនដោយទឹកដោះម្តាយ គ្រូពេទ្យអាចចាត់ទុកថា វាជាការបង្កដោយដំបៅ ឬការរលាកដោះ។ ស្ត្រីដែលមិនបំបៅដោះកូនក៏អាចកើតមានការឈឺ និងរលាកដោះនេះផងដែរ។

រោគសញ្ញានៃជំងឺរលាកដោះ

ជំងឺរលាកដោះ ជាធម្មតាប៉ះពាល់ដល់សុដន់មួយប៉ុណ្ណោះ ហើយរោគសញ្ញាជារឿយៗកើតឡើងយ៉ាងឆាប់រហ័ស។

រោគសញ្ញានៃការរលាកដោះអាចរួមមាន ៖

1. ការឡើងពណ៌ក្រហម និងហើមនៅលើសុដន់របស់អ្នក ដែលអ្នកអាចមានអារម្មណ៍ក្តៅនិងឈឺចាប់ពេលប៉ះពាល់វា

2. ដុំសុដន់ ឬមានកើតកន្លែងរឹងលើសុដន់របស់អ្នក

3. ការឈឺចាប់ និងការរលាកនៅក្នុងសុដន់របស់អ្នក ដែលអាចបន្ត ឬអាចកើតឡើងនៅពេលដែលអ្នកបំបៅកូនដោយទឹកដោះម្តាយ

4. ការហូរទឹកដោះចេញពីក្បាលសុដន់ ដែលវាអាចមានពណ៌ស ឬឈាម។
អ្នកក៏អាចមានរោគសញ្ញា ដូចគ្នានឹងជំងឺផ្តាសាយផងដែរ ដូចជា ឈឺខ្លួន គ្រុនក្តៅ ញាក់ និងអស់កម្លាំង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង