១. ការវះកាត់ពង្រីកលិង្គ

បច្ចេកទេសវះកាត់មួយចំនួនដើម្បីបង្កើនទំហំលិង្គ រួមបញ្ចូលការបញ្ចូលជាតិខ្លាញ់ពីផ្នែកផ្សេងទៀតនៃរាងកាយទៅក្នុងលិង្គ។ ហើយការសិក្សាមួយចំនួនបានរាយការណ៍ពីការកើនឡើងនៃរង្វង់ប្រហែលជា ១,៤ ទៅ ៤ សង់ទីម៉ែត្រ។

ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវដែលបានតាមដានបុរសទាំងនោះក្នុងរយៈពេលយូរបានបង្ហាញលទ្ធផលមិនល្អ ជាមួយនឹងផលវិបាកនានា ដែលរួមមានការខូចទ្រង់ទ្រាយលិង្គ ការកន្ត្រាក់ ការរលាក និងការឆ្លងមេរោគ។

វិធីសាស្ត្រមួយផ្សេងទៀត ដែលនៅតែស្ថិតក្នុងដំណាក់កាលពិសោធន៍របស់វា គឺការទាញស្បែករបស់លិង្គឡើងវិញ ដើម្បីរុំក្រដាសរលាយដូចបំពង់ដែលពោរពេញទៅដោយកោសិកា។

សាស្រ្តាចារ្យ Wylie បាននិយាយថា ការប្រើវិធីនេះអាចមានលទ្ធផលល្អប្រសើរជាងការចាក់ជាតិខ្លាញ់។ គាត់និយាយថា បញ្ហានៃការចាក់បញ្ចូលជាតិខ្លាញ់គឺថាយូរទៅ រាងកាយនឹងស្រូបយកវាឡើងវិញ ដែលអាចនាំឲ្យលិង្គរត់ទៅរកទំហំដើមវិញ។

២. ការវះកាត់ប្រវែងលិង្គ

បច្ចេកទេសទូទៅបំផុតដែលទាក់ទងនឹងការកាត់សរសៃចងដែលភ្ជាប់លិង្គទៅឆ្អឹងថ្ងាស និងការផ្សាំស្បែកនៅលិង្គ ដើម្បីអនុញ្ញាតឲ្យមានប្រវែងបន្ថែម។ សាស្ត្រាចារ្យ Wylie បានមានប្រសាសន៍ថា ការវះកាត់អាចនាំឲ្យលិង្គវែងជាងមុនជាមធ្យមប្រវែង ២ សង់ទីម៉ែត្រ ប៉ុន្តែ វានឹងមិនមានការផ្លាស់ប្តូរទំហំលិង្គពេលវាឡើងរឹងនោះទេ។

លើសពីនេះទៅទៀត លិង្គនឹងមិនត្រង់ខ្ពស់ដូចមុនពេលវះកាត់នោះទេ ពីព្រោះសរសៃចងនៅលិង្គនោះត្រូវបានកាត់ផ្តាច់ និងលែងផ្តល់ការគាំទ្រដល់លិង្គដូចមុនទៀតហើយ។

សាស្ត្រាចារ្យ Wylie និយាយថា បុរសជាច្រើនដែលទទួលការព្យាបាលនេះពិតជាមិនពេញចិត្តចំពោះការបាត់បង់បែបនេះឡើយ។ វាអាចធ្វើឲ្យការរួមភេទមិនសូវសុខស្រួល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង