ចំពោះមនុស្សស្រីភាគច្រើន ការសម្រកទម្ងន់ គឺជាការជម្រុញលើកទឹកចិត្តដ៏ចម្បង ក្នុងការជួយឲ្យស្ត្រីសម្រេចចិត្តហាត់ប្រាណ ដើម្បីបានរាងកាយសមសួន។ ប៉ុន្តែ មានអត្ថប្រយោជន៍ជាច្រើនទៀតដែលស្ត្រីនឹងទទួលបាន ក្រោយពេលអ្នកធ្វើលំហាត់ប្រាណជាប្រចាំ។
តើអ្នកជឿ ឬមិនជឿដែលគេនិយាយថា ការធ្វើលំហាត់ប្រាណជាទៀងទាត់អាចជួយលើកកម្ពស់ជីវិតផ្លូវភេទរបស់អ្នក បន្ថយហានិភ័យនៃជំងឺមហារីក និងធ្វើឲ្យស្បែករបស់អ្នកមានពន្លឺហើយស្រស់ស្អាត?
មិនថាអ្នកមានកាយសម្បទាគ្រប់គ្រាន់ ឬកំពុងស្វែងរកការលើកទឹកចិត្តណាមួយនោះទេ ចូរពិនិត្យមើលហេតុផលខាងក្រោមបន្ថែមទៀត ដើម្បីជួយឲ្យអ្នកហាត់ប្រាណឲ្យបានកាន់តែទៀងទាត់។
អត្ថប្រយោជន៍ទាំង ១០ នៃការហាត់ប្រាណដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់ស្ត្រី ៖
1. បន្ថយហានិភ័យនៃជំងឺវង្វេង
2. បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង
3. ធ្វើឲ្យជីវិតផ្លូវភេទរបស់អ្នកកាន់តែប្រសើរឡើង
4. បង្ការការបាត់បង់សាច់ដុំ
5. កែលម្អការរំលាយអាហារ
6. កាត់បន្ថយភាពតានតឹង ការធ្លាក់ទឹកចិត្ត និងការថប់បារម្ភ
7. បង្កើនសមត្ថភាពផ្លូវចិត្ត និងផលិតភាពការងារ
8. បន្ថយហានិភ័យនៃជំងឺមហារីក
9. កាត់បន្ថយជំងឺស្ត្រូក ឬដាច់សរសៃឈាមខួរក្បាល
10. ជំនួយដល់ស្បែកឲ្យស្រស់ស្អាត និងរស់រវើក៕