សក់ ឬរោមដុះមិនចេញ គឺជារោមដែលដុះរួច តែលូតលាស់មិនរួច ហើយក៏លឹបចូលក្នុងស្បែកឡើងវិញ។
ពួកវាបង្កើតដុំស្នាមក្រហម ឬក្រម៉ៅ ដែលជួនកាលអាចក្លាយទៅជារោគឆ្លង ហើយក្លាយទៅជាខ្ទុះដែលឈឺចាប់។
សក់ ឬរោមដុះមិនចេញ អាចរមាស់ និងបង្កការអៀនខ្មាស់ ប៉ុន្តែ ពួកគេតែងតែបាត់ទៅវិញដោយខ្លួនឯង ដោយមិនចាំបាច់ធ្វើអ្វីឡើយ។
មនុស្សគ្រប់គ្នាអាចជួបបញ្ហានេះ ប៉ុន្តែពួកវាទំនងជាមានបញ្ហាច្រើន ចំពោះមនុស្សដែលមានសក់រោមគ្រើម ឬកោង។
តើអ្វីដែលបណ្តាលឲ្យមានបញ្ហានេះ?
សក់ ឬរោមដុះមិនចេញ ជាធម្មតារីកធំធាត់ចេញពីស្បែក រុំជុំវិញ ហើយកោងចូលស្បែកឡើងវិញ។
សក់ ឬរោមដុះមិនចេញ អាចកើតមាននៅពេលឫសសក់រារាំងដោយកោសិកាស្បែកដែលងាប់។
វាក៏អាចបណ្តាលមកពីអ្នកទើបតែកាត់ ឬកោរសក់ ឬរោមនៅម្តុំណាផងដែរ៕