ប្រសិនបើអ្នកផឹកស្រាច្រើនជាង ១៤ កែវ ឬ ៧ ដងក្នុងមួយសប្តាហ៍ ចូរសាកល្បងវិធីងាយៗទាំងនេះដើម្បីជួយអ្នកក្នុងការកាត់បន្ថយការផឹកស្រា។
១. ធ្វើផែនការមួយ
មុនពេលអ្នកចាប់ផ្តើមផឹក ចូរកំណត់កម្រិតដែលអ្នកនឹងផឹក។
២. កំណត់ថវិកា
ចូរចំណាយតែចំនួនថេរ ដើម្បីចំណាយលើស្រា។
៣. ឲ្យពួកគេដឹង
ប្រសិនបើអ្នកអនុញ្ញាតឲ្យមិត្តភក្តិ និងក្រុមគ្រួសារដឹងថា អ្នកកំពុងកាត់បន្ថយការញ៉ាំស្រា នោះវាមានសារៈសំខាន់ណាស់ចំពោះអ្នក ដើម្បីអាចទទួលបានការគាំទ្រពីពួកគេ។
៤. កាត់បន្ថយបន្តិចម្តងៗ
ចូរកាត់ចំនួនដង និងកម្រិតស្រាបន្តិចម្តងៗ។ តាមរបៀបនេះជារៀងរាល់ថ្ងៃដែលអ្នកធ្វើ គឺវានឹងជោគជ័យ។
៥. ធ្វើឲ្យវាតិចជាងមុន
អ្នកនៅតែអាចរីករាយនឹងស្រារបស់អ្នក ប៉ុន្តែ ចូរបន្ថយបរិមាណជាប្រចាំ។
៦. ញ៉ាំទឹក
ចូរញ៉ាំទឹកមុន និងអំឡុងពេលអ្នកញ៉ាំស្រា ពីព្រោះ វានឹងជួយថែរក្សាកម្រិតជាតិទឹក និងកាត់បន្ថយកម្រិតស្រាដែលអ្នកនឹងទទួលទាន។
៧. សម្រាក
កំណត់ថ្ងៃមិនផឹកឲ្យបានច្រើន៕