នំដូណាត់ នំខេក និងកាហ្វេ … អ្នកមិនគួរញ៉ាំអាហារទាំងនេះ សម្រាប់អាហារពេលព្រឹកទេពីព្រោះ វាអាចប៉ះពាល់ចំពោះសម្រស់ និងសុខភាពរបស់អ្នក។

ប៉ុន្តែ ជាតិស្ករ និងជាតិស្ករក្លែងក្លាយ មិនមែនជាអាហារតែមួយគត់ ដែលអ្នកគួរតែចៀសវាងសម្រាប់អាហារពេលព្រឹករបស់អ្នក។ មានជនល្មើសអាហារពេលព្រឹកជាច្រើនទៀត ដែលមិនមានអាហារូបត្ថម្ភ ឬធ្វើឲ្យអ្នកលែងមានអារម្មណ៍ឃ្លានអាហារល្អៗសម្រាប់សុខភាព។

អាហារដែលអ្នកគួរចៀសវាងទាំងនោះមានដូចជា ៖

1. គ្រាប់ធញ្ញជាតិ ៖ ប្រាកដណាស់វាមានភាពងាយស្រួលក្នុងការញ៉ាំ ប៉ុន្តែ ភាគច្រើននៃគ្រាប់ធញ្ញជាតិមានជាតិស្ករខ្ពស់ ហើយមានសារធាតុពុល និងប្រូតេអ៊ីនតិចតួចសម្រាប់អ្នក។

2. អាហារងាយៗពេលព្រឹកនៅតាមហាង ដូចជាប័រហ្គ័រ សាំងវ៉ិច និងដូណាត់ ៖ ស៊ុត និងសាំងវិច អាចជាជម្រើសល្អសម្រាប់អាហារពេលព្រឹក ប្រសិនបើអ្នកធ្វើវាដោយខ្លួនឯង។ ប៉ុន្តែ បើនៅហាងវិះញ អាហារទាំងនេះសំបូរទៅដោយជាតិស្ករមិនល្អ មានផ្ទុកជាតិសូដ្យូម និងខ្លាញ់មិនល្អច្រើន។

3. ទឹកបន្លែ ឬផ្លែឈើ ៖ ជាការពិតណាស់ បន្លែទាំងអស់មានវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗ ប៉ុន្តែ ទឹកបន្លែ ឬផ្លែឈើភាគច្រើនក៏មានជាតិស្ករខ្ពស់ផងដែរ។

4. ទឹកដោះគោជូរ ៖ ទឹកដោះគោជូរមិនមែនល្អសម្រាប់សុខភាពទាំងអស់នោះទេ ដូច្នេះ អ្នកគួរជ្រើសរើសទឹកដោះគោជូរដែលមិនសូវមានជាតិស្ករ និងសារធាតុបន្ថែម។

5. កាហ្វេ ៖ កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ វាអាចដាស់អារម្មណ៍អ្នកឲ្យភ្លឺស្វាង និងស្រស់ស្រាយ ប៉ុន្តែ វាក៏អាចធ្វើទុក្ខចំពោះក្រពះអ្នកដែរ។ ក្រៅពីនេះ ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ អាចធ្វើឲ្យអ្នកលែងឃ្លានអាហារ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង