១. បញ្ហាទំនាក់ទំនង

រឿងដំបូងដែលអ្នកត្រូវពិចារណា គឺថាតើអ្នកសប្បាយចិត្តក្នុងទំនាក់ទំនងរបស់អ្នកដែរឬទេ? តើអ្នកមានការសង្ស័យ ឬការព្រួយបារម្ភ ដែលអាចនៅពីក្រោយការបាត់បង់ចំណង់ផ្លូវភេទរបស់អ្នកទេ

ចំណង់ផ្លូវភេទទាបអាចជាលទ្ធផលនៃ ៖

  • បាត់បង់ចំណាប់អារម្មណ៍ខាងផ្លូវភេទ
  • ជម្លោះមិនទាន់ដោះស្រាយ
  • ឈ្លោះគ្នាញឹកញាប់
  • ទំនាក់ទំនង និងភាពស្និទ្ធស្នាលខ្សោយទៅៗ
  • ពិបាកជឿទុកចិត្តគ្នាទៅវិញទៅមក
  • បញ្ហាផ្លូវភេទទូទៅ។

វាអាចនឹងមានប្រយោជន៍ច្រើន ក្នុងការអានអត្ថបទណែនាំនានា អំពីការថែរក្សាចំណង់ផ្លូវភេទ ហើយនិយាយអំពីបញ្ហារួមភេទនេះជាមួយដៃគូរបស់អ្នក។

គ្រូពេទ្យរបស់អ្នកអាចនឹងបញ្ជូនអ្នក និងដៃគូរបស់អ្នក ទៅកាន់អ្នកប្រឹក្សាយោបល់ជំនាញ ប្រសិនបើអ្នកមានបញ្ហាជាបន្តបន្ទាប់ ដែលមិនអាចដោះស្រាយបាន។

២. បញ្ហាផ្លូវភេទ

រឿងមួយទៀតដែលត្រូវពិចារណា គឺថាតើបញ្ហានេះ គឺជាបញ្ហាសុខភាពផ្លូវភេទ ដែលធ្វើឲ្យការរួមភេទពិបាក ឬមិនបំពេញឲ្យគ្នាបាន។

ឧទាហរណ៍ ការរួមភេទតិចអាចជាលទ្ធផលនៃ ៖

  • បញ្ហាក្នុងការបញ្ចេញទឹកកាម
  • ជំងឺលិង្គងាប់
  • ការស្ងួតទ្វារមាស
  • ការឈឺពេលរួមភេទ
  • អសមត្ថភាពក្នុងការដល់ចំណុចកំពូល
  • ការរឹតបន្តឹងទ្វារមាសដោយមិនស្ម័គ្រចិត្ត៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង