ការប្រើអំបិលមួយស្លាបព្រាកាហ្វេ លាយក្នុងពែងទឹកក្តៅឧណ្ហៗមួយកែវ (រួចយកមកបៀម ឬខ្ពុរមាត់) អាចលាងសម្អាតកាកសំណល់ និងកាត់បន្ថយការឈឺចាប់ធ្មេញបានយ៉ាងមានប្រសិទ្ធភាព (ការបៀម ឬខ្ពុរទឹកអំបិលនេះ ក៏អាចជួយបំបាត់ការឈឺបំពង់កបានផងដែរ)។

ការបៀម ឬខ្ពុរមាត់នឹងទឹកអំបិល អាចលាងសម្អាតកំទេចកំទី បន្ថយការរលាក និងជួយបន្ថយការហើមជើងធ្មេញ។

អ្នកអាចបៀមឲ្យបានយូរតាមដែលអ្នកអាចធ្វើបាន (ទុកប្រហែល ៣០ វិនាទី) មុនពេលអ្នកខ្ជាក់ចេញវិញ។ ទឹកអំបិល ជួយសម្អាតកន្លែងដែលមានបញ្ហានៅជុំវិញធ្មេញ ហើយទាញចេញនូវទឹករំអិលដែលបណ្តាលឲ្យមាត់ហើម។ ធ្វើការព្យាបាលម្តងទៀតឲ្យបានញឹកញាប់តាមដែលត្រូវការ។

យ៉ាងណាមិញ ប្រសិនបើអ្នកអនុវត្តតាមវិធីសាស្ត្រខាងលើនេះមិនជោគជ័យ យើងខ្ញុំសូមណែនាំបងប្អូននូវថ្នាំបំបាត់ការឈឺចាប់ដ៏ល្អមួយ គឺ គីណាល់ © (Kinal ©)។ ថ្នាំគីណាល់ © អាចជួយអ្នកក្នុងការគ្រប់គ្រងការឈឺចាប់នានាបានយ៉ាងមានប្រសិទ្ធភាព។

ថ្វីបើអ្នកអាចញ៉ាំថ្នាំនេះដោយគ្មានវេជ្ជបញ្ជា ពេលអ្នកឈឺចាប់ ប៉ុន្តែ សូមធានាថា អ្នកបានអនុវត្តតាមការណែនាំ និងកម្រិតថ្នាំទាំងអស់នៅលើសំបកវេចខ្ចប់។ ប្រសិនបើការឈឺកដៃរបស់អ្នកមិនប្រសើរទេ សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក សម្រាប់ការពិនិត្យ និងជម្រើសនៃការព្យាបាលដែលស័ក្តសមសម្រាប់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង