តើអ្វីទៅជាជំងឺរលាកបំពង់ក?
ជំងឺរលាកបំពង់ក គឺសំដៅទៅលើការរលាកទៅលើដើមក (បំពង់អាហារផ្នែកខាងលើ) ដែលស្ថិតនៅខាងក្រោយបំពង់ក។ ជារឿយៗ វាត្រូវបានគេនិយាយថាជា “ការឈឺបំពង់ក” ។ ជំងឺរលាកបំពង់ក ក៏អាចបណ្តាលឲ្យក្អក និងពិបាកដកដង្ហើមដែរ។

ការថែរក្សាអនាម័យត្រឹមត្រូវអាចបង្ការជំងឺរលាកបំពង់កបានយ៉ាងងាយ។

ដើម្បីបងា្ករជំងឺរលាកបំពង់ក អ្នកគួរតែ ៖

• ជៀសវាងចែករំលែកអាហារ ភេសជ្ជៈ និងប្រដាប់ប្រដារញ៉ាំអាហារជាមួយអ្នកដទៃ
• ជៀសវាងនៅក្បែរអ្នកជំងឺ
• លាងសម្អាតដៃរបស់អ្នកឲ្យបានញឹកញាប់ ជាពិសស មុនពេលញ៉ាំអាហារ
• លាងសម្អាតដៃក្រោយពេលអ្នកក្អក ឬកណ្តាស់
• ប្រើទឹកអនាម័យដៃ (ឬសាប៊ូស្ងួត) ដែលមានជាតិអាល់កុល នៅពេលដែលគ្មានសាប៊ូ និងទឹក
• ជៀសវាងការជក់បារី និងហឺតផ្សែងបារី។

យ៉ាងណាមិញ ដើម្បីបន្ធូរបន្ថយអាការៈ និងផលវិបាកនៃការឈឺបំពង់ យើងខ្ញុំសូមណែនាំបងប្អូននូវផលិតផលដែលមានគុណភាពខ្ពស់ ព្រមទាំងត្រូវបានទទួលស្គាល់ និងប្រើប្រាស់ដោយក្រុមវេជ្ជបណ្ឌិត និងអ្នកជំងឺទូទៅជាច្រើននាក់។

កាល់សិបទីន © (Calseptine ©) ជាឱសថបៀបបំបាត់ការឈឺចាប់បំពង់ក និងព្យាបាលជំងឺពងបែកមាត់បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ លោកអ្នកបៀមម្តងមួយគ្រាប់ ហើយអាចប្រើបានពី ៣ ទៅ ៦ គ្រាប់ក្នុងមួយថ្ងៃ។ យ៉ាងណាមិញ សូមពិគ្រោះជាមួយឱសថការី ឬវេជ្ជបណ្ឌិតរបស់អ្នកក្នុងការប្រើប្រាស់ ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង