ជំងឺឫសដូងបាត ជារឿយៗត្រូវបានដោះស្រាយ បន្ទាប់ពីពីរបីថ្ងៃដោយមិនត្រូវការការព្យាបាល។ ជំងឺឬសដូងបាត ដែលកើតមានឡើងក្នុងអំឡុងពេលមានផ្ទៃពោះ ជារឿយៗកាន់តែល្អប្រសើរ ក្រោយពីសម្រាលកូន។

ការផ្លាស់ប្តូររបៀបរស់នៅដើម្បីកាត់បន្ថយសម្ពាធទៅលើសរសៃឈាមក្នុង និងជុំវិញរន្ធគូថរបស់អ្នកត្រូវបានណែនាំជាញឹកញាប់។

ទាំងនេះអាចរួមបញ្ចូល ៖

1. ការបង្កើនបរិមាណជាតិសរសៃនៅក្នុងអាហាររបស់អ្នកបន្តិចម្តងៗ – ប្រភពល្អៗនៃជាតិសរសៃរួមមានផ្លែឈើ បន្លែ អង្ករសម្រូប និងគ្រាប់សណ្តែក
2. ផឹកទឹកឱ្យបានច្រើន ប៉ុន្តែជៀសវាង ឬកាត់បន្ថយនៅលើជាតិកាហ្វេអ៊ីន និងជាតិអាល់កុល
3. មិនពន្យារពេលចូលបង្គន់
4. ជៀសវាងថ្នាំដែលបណ្តាលអោយទល់លាមក – ដូចជាថ្នាំបំបាត់ការឈឺចាប់ដែលមានផ្ទុកជាតិ Codeine
5. ចូរសម្រកទម្ងន់ ប្រសិនបើអ្នកលើសទម្ងន់
6. ចូរធ្វើលំហាត់ប្រាណជាទៀងទាត់ – នេះអាចជួយការពារការទល់លាមក កាត់បន្ថយសម្ពាធឈាម និងជួយអ្នកក្នុងការសម្រកទម្ងន់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង