ជារឿយៗ ជំហានសាមញ្ញៗអាចនឹងគ្រប់គ្រាន់ ដើម្បីជួយកូនរបស់អ្នក ដើម្បីបំបាត់អាការៈឈឺក្បាល ឬឈឺក្បាលប្រកាំង។

គន្លឹះមាសទាំងនេះមានដូចជា ៖

1. ឲ្យកូនគេងនៅក្នុងបន្ទប់ងងឹត ហើយស្ងាត់ល្អ បើមានក្លិនក្រអូបប្រហើរទៀតរឹតតែល្អ
2. ដាក់ក្រណាត់សើម និងត្រជាក់នៅលើថ្ងាស ឬភ្នែករបស់គេ
3. ឲ្យពួកគេដកដង្ហើមឲ្យបានយ៉ាងងាយ និងយ៉ាងជ្រៅ
4. លើកទឹកចិត្តពួកគេឲ្យគេងឲ្យលក់
5. លើកទឹកចិត្តពួកគេឲ្យញ៉ាំ ឬផឹកអ្វីមួយ (ប៉ុន្តែ មិនមែនភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនទេ)
6. ប្រសិនបើអ្នកគិតថា កូនរបស់អ្នកត្រូវការថ្នាំបំបាត់ការឈឺចាប់ ចូរចាប់ផ្តើមប្រើឱសថឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការឈឺក្បាលចាប់ផ្តើម
7. ប៉ារ៉ាសេតាមុល និងអ៊ីបូ្រហ្វេន ភាគច្រើនមានសុវត្ថិភាព និងមានដំណើរការល្អសម្រាប់កុមារដែលឈឺក្បាល។

ជាជម្រើស សូមសួរគ្រូពេទ្យ ឬឱសថការីរបស់អ្នក សម្រាប់ថ្នាំដែលព្យាបាលការឈឺក្បាលប្រកាំង និងសមស្របសម្រាប់កុមារ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង