ការហាត់ប្រាណ ល្អសម្រាប់រាងកាយអ្នក បូករួមទាំងការរួមភេទផងដែរ។ ការស្រើបស្រាលផ្លូវភេទ អាចធ្វើឲ្យចង្វាក់បេះដូងមានសុខភាពល្អ។

ប៉ុន្តែ ដូចទៅនឹងការធ្វើលំហាត់ប្រាណច្រើនដែរ វាអាស្រ័យទៅលើភាពរឹងមាំដែលអ្នកធ្វើ។ ការសិក្សាខ្លះបង្ហាញថា អត្រាចង្វាក់បេះដូងខ្ពស់បំផុតពេលអ្នកដល់ចំណុចកំពូល គឺដូចទៅនឹងការធ្វើលំហាត់ប្រាណតិចតួច ដូចជាការដើរឡើងកាំជណ្តើរ។ វាមិនល្អគ្រប់គ្រាន់ ដើម្បីរក្សារាងកាយឲ្យសម និងមានសុខភាពល្អនោះទេ។

មនុស្សពេញវ័យគួរធ្វើលំហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់ ១៥០ នាទី ដូចជាជិះកង់ ឬដើរលឿនជារៀងរាល់សប្តាហ៍។

ការមានជំងឺបេះដូង មិនមែនឲ្យអ្នកសម្រាកតែនៅក្នុងបន្ទប់ មិនធ្វើការអ្វីបញ្ចេញកម្លាំងនោះទេ។ អ្នកជំនាញបានណែនាំថា ជាធម្មតា អ្នកអាចរួមភេទបាន ដូចជាអ្នកអាចធ្វើសកម្មភាពនានាប្រចាំថ្ងៃ។

ក្រៅពីនេះ វាក៏ជួយកាត់បន្ថយភាពតានតឹង និងអារម្មណ៍មិនល្អផងដែរ។ ដូច្នេះ ផ្តល់ឧបដៃគូរបស់អ្នកឲ្យបានញឹកញាប់ ពីព្រោះ វាអាចជួយរក្សាសម្ពាធឈាម និងសុខភាពផ្លូវចិត្តរបស់អ្នកឲ្យមានសុខភាពល្អ៕