មេជីវិតឈ្មោល ត្រូវបានផលិតនៅក្នុងពងស្វាស និងត្រូវបានបញ្ចេញជាសារធាតុរាវ ដែលត្រូវបានគេហៅថា “ទឹកកាម” អំឡុងពេលបញ្ចប់នៃការរួមភេទ។ រាល់ពេលដែលអ្នកបញ្ចេញទឹកកាមមក អ្នកអាចផលិតមេជីវិតឈ្មោលលើសពី ១០០ លានក្បាល។ ប៉ុន្តែ វាត្រូវការមេជីវិតឈ្មោលតែមួយប៉ុណ្ណោះ ដើម្បីធ្វើឲ្យមនុស្សស្រីមានផ្ទៃពោះ ហើយរឿងនេះក៏អាចកើតមានឡើង មុនពេលបុរសបញ្ចេញទឹកកាមទៅទៀត។

នេះគឺដោយសារតែសារធាតុរាវដែលចេញមកពីលិង្គរបស់បុរស មុនពេលបាញ់ទឹកកាម ក៏អាចមានមេជីវិតឈ្មោលនេះដែរ។

ប្រសិនបើអ្នកនឹងរួមភេទជាមួយនារីណាម្នាក់ ចូរអ្នកតែងតែប្រើការពន្យារកំណើត និងស្រោមអនាម័យ ដើម្បីការពារទាំងការមានផ្ទៃពោះដោយមិនចង់បាន និងជំងឺកាមរោគនានា។ និយាយជាមួយដៃគូរបស់អ្នក អំពីអ្វីដែលអ្នកចង់ពន្យារកំណើត ហើយត្រូវប្រាកដថា អ្នកប្រើស្រោមអនាម័យផងដែរ។

តើមេជីវិតឈ្មោលអាចរស់នៅរយៈពេលប៉ុន្មានម៉ោងក្រោយពេលចេញមកក្រៅ?

ចម្លើយ គឺអាស្រ័យលើចំណុចមួយចំនួន ប៉ុន្តែ សំខាន់បំផុត គឺកន្លែងមេជីវិតឈ្មោលស្ថិតនៅ។
នៅលើផ្ទៃស្ងួត ដូចជាសម្លៀកបំពាក់ ឬពូក មេជីវិតឈ្មោលនឹងស្លាប់នៅពេលដែលទឹកកាមស្ងួត។ នៅក្នុងទឹក ដូចជាទឹកក្តៅងូតទឹក ពួកវាអាចរស់នៅបានយូរ ព្រោះពួកវាលូតលាស់នៅក្នុងកន្លែងក្តៅ និងសើម។

ប៉ុន្តែ នៅពេលដែលមេជីវិតឈ្មោលស្ថិតនៅខាងក្នុងរាងកាយរបស់ស្ត្រី ពួកវាអាចរស់នៅរហូតដល់ ៥ ថ្ងៃ។ ប្រសិនបើអ្នកជាបុរសហើយអ្នករួមភេទ សូម្បីតែពីរបីថ្ងៃ មុនពេលដៃគូរបស់អ្នកបញ្ចេញអូវ៉ុល ដៃគូរបស់អ្នកក៏ប្រហែលជាមានឱកាសមានផ្ទៃពោះផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង