តាមធម្មតា ក្មេងស្រីចាប់ផ្តើមមានរដូវដំបូងពីអាយុ ១០ ទៅ ១៦ ឆ្នាំ។ ប៉ុន្តែ មិនមែនមានន័យថា ក្មេងស្រីគ្រប់រូបសុទ្ធតែមករដូវដំបូងដូចគ្នានោះទេ ពោលគឺអ្នកខ្លះមកលឿន ហើយអ្នកខ្លះមកយឺតជាងធម្មតា។
ការមករដូវរបស់អ្នកនឹងចាប់ផ្តើម នៅពេលដែលរាងកាយអ្នកត្រៀមខ្លួនរួចរាល់ហើយ។ យ៉ាងណាមិញ ថ្ងៃនេះយើងខ្ញុំសូមនាំយកនូវមូលហេតុនានា ដែលធ្វើឲ្យក្មេងស្រីក្រមករដូវ (មករដូវយឺតយ៉ាវ)។
ឈ្មោះវេជ្ជសាស្រ្ត សម្រាប់ការមិនងាយមករដូវដំបូង ក្នុងអាយុកាលដែលគួរមក គឺ “primary amenorrhoea” ។
មូលហេតុដែលអាចកើតមាន ក្នុងការមករដូវដំបូងយឺតយ៉ាវបែបនេះមាន ៖
• ការលូតលាស់របស់ក្មេងស្រីយឺតជាងធម្មតា – ជារឿយៗ រឿងនេះកើតឡើងនៅក្នុងតំណរពូជគ្រួសារ ដូច្នេះ ប្រសិនបើម្តាយ ឬបងស្រីរបស់អ្នកបានមានរដូវយឺតយ៉ាវ វាអាចជាមូលហេតុដែលពន្យារពេលដំបូងរបស់អ្នក។
• អតុល្យភាពអ័រម៉ូនក្នុងរាងកាយរបស់អ្នក
• ស្គមខ្លាំងពេក
• ការធ្វើលំហាត់ប្រាណច្រើនពេក – នេះអាចប៉ះពាល់ដល់ក្មេងស្រី ដែលហាត់អត្តពលិកម្ម ដូចជាកាយសម្ព័ន្ធ ឬរាំជាដើម
• ជំងឺក្នុងការបរិភោគ (បរិភោគមិនទៀងទាត់ ឬគ្មានជីវជាតិ)
• ភាពតានតឹងក្នុងអារម្មណ៍ធ្ងន់ធ្ងរ
• មានបញ្ហាជាមួយអូវែរ ស្បូន ឬទ្វាមាស៕