វាជារឿងមិនធម្មតា ប្រសិនបើអ្នករកឃើញមានឈាមនៅក្នុងទឹកកាមរបស់អ្នក នៅពេលអ្នកបញ្ចេញទឹកកាម ប៉ុន្តែ កុំបារម្ភអី – ជាទូទៅ វាគ្រាន់តែជាការបណ្តោះអាសន្ន ហើយមូលហេតុធធ្ងន់ធ្ងរ គឺកម្រនឹងកើតឡើងណាស់។

ទឹកកាម អាចមានពណ៌ឈាមក្រហម មានពណ៌ត្នោត ឬមានពណ៌ផ្កាឈូក។

អត្ថបទនេះបង្កើតឡើង គឺដើម្បីផ្តល់ឲ្យអ្នកនូវគំនិតល្អប្រសើរជាងមុន អំពីមូលហេតុដែលអាចកើតឡើងបាន ប៉ុន្តែ អ្នកមិនគួរប្រើវា ដើម្បីកំណត់រោគវិនិច្ឆ័យខ្លួនអ្នកជាមួយនឹងជំងឺនេះឡើយ។ ចូរជួបគ្រូពេទ្យរបស់អ្នក សម្រាប់ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ។

ក្នុងករណីជាច្រើន មិនមានបុព្វហេតុជាក់ស្តែងដែលអាចរកឃើញ ចំពោះបញ្ហាឈាមនៅក្នុងទឹកកាមទេ។

មូលហេតុទូទៅនៃការមានឈាមក្នុងទឹកកាមរួមមាន ៖
• ការរលាកបំពង់បង្ហូរទឹកកាមចេញពីពងស្វាស
• ដុះដុំសាច់តូចនៅបំពង់បង្ហូរទឹកកាមចេញពីពងស្វាស
• ការរលាកនៃក្រពេញប្រូស្តាត
• ការវះកាត់ប្រព័ន្ធទឹកនោមនាពេលថ្មីៗនេះ – ដូចជាការច្រិបសាច់ក្រពេញប្រូស្តាតជាដើម
• ជំងឺឆ្លងតាមការរួមភេទ (STIs) – ដូចជាជំងឺពងបែកនៅលើប្រដាប់បន្តពូជ ជំងឺក្លាមីដ្យាមេរោគគ្រុនឈាម ឬជំងឺទ្រីកូមូណាស។

បញ្ហាទាំងនេះ ជាទូទៅមិនធ្ងន់ធ្ងរទេ ហើយមនុស្សជាច្រើននឹងមានភាពប្រសើរឡើងដោយខ្លួនឯងដោយគ្មានការព្យាបាល ឬក្រោយពេលប្រើថ្នាំអង់ទីប៊ីយោទិច ឬថ្នាំបំបាត់ការឈឺចាប់។

មូលហេតុផ្សេងៗទៀតដែលអាចកើតមាន (ឈាមនៅក្នុងទឹកកាមអាចជាលទ្ធផលនៃ) ៖
• សម្ពាធឈាមឡើងខ្ពស់ (ជំងឺលើសសម្ពាធឈាម)
• ជំងឺឈាមកក
• ជំងឺមហារីកក្រពេញប្រូស្តាត មហារីកពងស្វាស និងមហារីកប្លោកនោម
• ដុំគ្រួសក្នុងបំពង់បង្ហូរទឹកកាមចេញពីពងស្វាស។

ស្ថានភាពទាំងនេះគឺធ្ងន់ធ្ងរ ហើយអ្នកត្រូវទទួលការការព្យាបាលដោយវេជ្ជបណ្ឌិតឯកទេស៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង