ជំងឺរលាកថ្លើមប្រភេទ A គឺរីករាលដាលខ្លាំងនៅក្នុងផ្នែកខ្លះនៃពិភពលោក ដែលមានស្តង់ដារនៃអនាម័យទូទៅ និងចំណីអាហារមានកម្រិតទាប ហើយស្ថិតក្នុងតំបន់ក្រីក្រដូចជាផ្នែកខ្លះនៃទ្វីបអាហ្វ្រិក ទ្វីបអាស៊ី ឥណ្ឌាប៉ែកខាងកើត មជ្ឈឹមបូព៌ា កណ្តាល និងខាងត្បូង។
ប្រហែលអ្នកមិនដឹងទេថា ជំងឺរលាកថ្លើមប្រភេទ A ឆ្លងតាមរយៈ ៖
1. ការបរិភោគអាហាររៀបចំដោយនរណាម្នាក់ដែលមានការឆ្លងមេរោគ ដែលមិនបានលាងដៃឲ្យបានត្រឹមត្រូវ ឬលាងសម្អាតពួកវានៅក្នុងទឹកដែលមានជាតិលាមក
2. ផឹកទឹកកខ្វក់ (រាប់ទាំងដុំទឹកកកផងដែរ)
3. បរិភោគអាអាហារឆៅ ឬមិនបានចម្អិនបានត្រឹមត្រូវ
4. មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលមានជំងឺរលាកថ្លើមប្រភេទ A
5. រួមភេទជាមួយអ្នកដែលមានជំងឺឆ្លង (នេះគឺជាគ្រោះថ្នាក់សម្រាប់បុរសដែលរួមភេទជាមួយបុរស) ឬការចាក់ថ្នាំដោយប្រើឧបករណ៍ដែលមានមេរោគ៕