ស្រោមអនាម័យ គឺជាវិធីសាស្ត្រ “ទប់ស្កាត់” ឬការពន្យារកំណើត។ ពួកវាត្រូវបានផលិតពីជ័រស្តើងដែលមានជ័រកៅស៊ូ polyurethane ឬ polyisoprene ហើយត្រូវបានគេបង្កើតឡើង ដើម្បីការពារការមានផ្ទៃពោះ ដោយបញ្ឈប់មេជីវិតឈ្មោលពីការជួបនឹងស៊ុតបង្កកំណើតរបស់ស្ត្រី។
ស្រោមអនាម័យ ក៏អាចការពារប្រឆាំងនឹងជំងឺឆ្លងតាមការរួមភេទ ប្រសិនបើអ្នកប្រើប្រាស់បានត្រឹមត្រូវក្នុងអំឡុងពេលរួមភេទតាមទ្វាមាស រន្ធគូថ និងមាត់។
ចូរធ្វើឲ្យប្រាកដថា លិង្គរបស់បុរសមិនប៉ះពាល់ទ្វារមាសរបស់ស្ត្រីមុនពេលពាក់ស្រោមអនាម័យ ពីព្រោះ មេជីវិតឈ្មោលអាចចេញពីលិង្គបាន មុនពេលបុរសម្នាក់បានបញ្ចេញទឹកកាមយ៉ាងពេញលេញ។
ប្រសិនបើរឿងនេះកើតឡើង ឬបើទឹកកាមចូលក្នុងទ្វាមាសនៅពេលប្រើស្រោមអនាម័យ អ្នកប្រហែលជាត្រូវការមធ្យោបាយពន្យារកំណើតបន្ទាន់មួយទៀតហើយ។ អ្នកក៏គួរពិចារណាចំពោះការធ្វើតេស្តជំងឺកាមរោគផងដែរ បើអ្នករួមភេទនឹងដៃគូមិនធ្លាប់ស្គាល់ប្រវត្តជំងឺច្បាស់លាស់។
របៀបប្រើស្រោមអនាម័យ
1. យកស្រោមអនាម័យចេញពីកញ្ចប់ដោយប្រុងប្រយ័ត្ន ហើយមិនត្រូវហែកវាជាមួយគ្រឿងអលង្ការ ឬក្រចកឡើយ។ កុំបើកកញ្ចប់ដោយធ្មេញរបស់អ្នក។
2. ដាក់ស្រោមអនាម័យលើចុងលិង្គ។
3. បើសិនជាមានខ្យល់នៅចុងស្រោមអនាម័យ សូមប្រើមេដៃ និងម្រាមដៃរបស់អ្នក ដើម្បីច្បិច និងបង្ហូរខ្យល់ចេញឲ្យអស់។
4. រមៀលស្រោមអនាម័យចុះដោយថ្នមៗ រហូតដល់គល់លិង្គ។
5. ប្រសិនបើស្រោមអនាម័យមិនរមៀលស្រួលទេ អ្នកប្រហែលដាក់ខុសហើយ។ ប្រសិនបើរឿងនេះកើតឡើង វាអាចមានមេជីវិតឈ្មោលនៅលើស្រោមអនាម័យ ដូច្នេះចូរបោះវាចោល ហើយព្យាយាមម្តងទៀត។
6. បន្ទាប់ពីរួមភេទរួច ដកលិង្គចេញខណៈពេលដែលស្រោមនៅជាប់ខ្លួនអ្នក។
7. ទាញយកស្រោមអនាម័យចេញពីលិង្គដោយប្រុងប្រយ័ត្ន កុំឲ្យធ្លាយទឹកកាម។
8. ចោលស្រោមអនាម័យទៅក្នុងធុងសំរាម មិនមែនក្នុងបង្គន់ឡើយ។
9. ត្រូវប្រាកដថា លិង្គរបស់បុរសមិនប៉ះពាល់តំបន់ប្រដាប់បន្តពូជរបស់ស្ត្រីម្តងទៀត។
10. ប្រសិនបើអ្នករួមភេទម្តងទៀត សូមប្រើស្រោមអនាម័យថ្មី៕