យោងទៅតាមការស្រាវជ្រាវ ការស្ថិតនៅក្នុងស្បូនរយៈពេល ៤១ សប្តាហ៍ មិនល្អសម្រាប់សុខភាពទារកនោះទេ។ នោះហើយជាមូលហេតុដែលក្រុមគ្រូពេទ្យជំនាញកំណត់ពេលមានផ្ទៃពោះពេញមួយ ដែលមានរយៈពេល ៣៩ សប្តាហ៍ ០ ថ្ងៃ និង ៤០ សប្តាហ៍ ៦ ថ្ងៃ។
ទារកដែលកើតក្នុងកំឡុងពេលនេះមានឱកាសល្អក្នុងការមានសុខភាពល្អ បើប្រៀបធៀបទៅនឹងទារកដែលកើតមកមុន ឬក្រោយ។
ដើម្បីធ្វើឲ្យបានច្បាស់លាស់ គេបានបង្កើតស្លាកថ្មីទាំងនេះ សម្រាប់សប្តាហ៍ចុងក្រោយនៃការមានផ្ទៃពោះ ៖
1. ការសម្រាលកូនលឿន ៖ ៣៧ សប្តាហ៍ ០ ថ្ងៃ ទៅ ៣៨ សប្តាហ៍ ៦ ថ្ងៃ
2. ការសម្រាលកូនពេញ ៖ ៣៩ សប្តាហ៍ ០ ថ្ងៃទៅ ៤០ សប្តាហ៍ ៦ ថ្ងៃ
3. ការសម្រាលកូនយឺត ៖ ៤១ សប្តាហ៍ ០ ថ្ងៃ ទៅ ៤១ សប្តាហ៍ ៦ ថ្ងៃ
4. ការសម្រាលកូនយឺតខ្លាំង ហើយមិនល្អ ៖ ៤២ សប្តាហ៍ ០ ថ្ងៃ និងលើសពីនេះ៕