ការម៉ាស្សា ជួយឲ្យអ្នកបានសម្រាក និងបន្ធូរអារម្មណ៍ ជួយបន្ធូរសាច់ដុំ និងអាចកាត់បន្ថយការឈឺចាប់នៃការសម្រាលកូន។ អ្នកអាចទទួលបានការម៉ាស្សាពីអ្នកជំនាញ ឬពីស្វាមីរបស់អ្នក។ ការប៉ះពាល់របស់មនុស្សជាទីស្រឡាញ់ អាចមានការល្អប្រសើរ ប្រសិនបើអ្នកមានអារម្មណ៍អន្ទះអន្ទែង។
ប្រសិនបើអ្នកឈឺខ្នង អ្នកប្រហែលជាចង់បានការម៉ាស្សាដ៏សុខស្រួល ឬការស្ទាបអង្អែលថ្នមៗលើខ្នងរបស់អ្នក ជាពិសេសប្រសិនបើវាធ្វើដោយមនុស្សជាទីស្រឡាញ់របសអ្នក។ ទោះយ៉ាងណាក៏ដោយ ត្រូវប្រាកដថា ការម៉ាស្សា គឺមិនខ្លាំង ឬអាចប៉ះពាល់ដល់កូនរបស់អ្នក។
ស្ត្រីជាច្រើនក៏ត្រូវការក្រណាត់ ឬដបទឹកក្តៅឧណ្ហៗ ដើម្បីដាក់ស្អំនៅលើក្បាលពោះ ឬខ្នងដែលកំពុងឈឺចាប់ ឬកន្លែងណាផ្សេងទៀតដែលពួកគេកំពុងមានអារម្មណ៍មិនស្រួល ដើម្បីជួយឲ្យពួកគេបានសម្រាក និងបន្ថយការឈឺចាប់។ អ្នកខ្លះរកឃើញថា ការដាក់ទឹកត្រជាក់តិចៗ អាចជារឿងល្អផងដែរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855