1. មានចេតនាចំណាយពេលនិយាយរួមគ្នា។ គូស្វាមីភរិយាជាមធ្យមចំណាយពេលតែ ២០ នាទីប៉ុណ្ណោះក្នុងមួយសប្ដាហ៍និយាយគ្នា។ ចូរបិទបច្ចេកវិទ្យា ហើយចំណាយពេល ២០-៣០ នាទីក្នុងមួយថ្ងៃ ដើម្បីនៅក្បែរគ្នា ឬអោបគ្នាទៅវិញទៅមក។

2. ប្រើពាក្យ “ខ្ញុំ” កាន់តែច្រើន ហើយនិយាយឃ្លាថា “អ្នក” តិចជាង។ នេះអាចកាត់បន្ថយឱកាសដែលប្តី ឬប្រពន្ធរបស់អ្នកមានអារម្មណ៍ថា ពួកគេត្រូវការការពារខ្លួន។ ឧទាហរណ៍ “ខ្ញុំសង្ឃឹមថា បងនឹងទទួលស្គាល់នូវការងារដែលខ្ញុំធ្វើនៅផ្ទះ ដើម្បីថែរក្សាបង និងកូនៗ”។

3. ត្រូវជាក់លាក់។ នៅពេលមានបញ្ហាកើតឡើង ចូរបញ្ជាក់ឲ្យច្បាស់។ ជាទូទៅដូចជា “អ្នកធ្វើវាគ្រប់ពេលវេលា! តែវាមិនមានប្រយោជន៍ទេ។

4. ជៀសវាងការអានចិត្តដៃគូអ្នក។ វាមានការតានតឹងខ្លាំងណាស់ នៅពេលអ្នកដទៃធ្វើសកម្មភាពដូចជាពួកគេដឹងពីអ្វីដែលអ្នកកំពុងគិត។ កុំស្មាន កុំអាន ចូរនិយាយ និងសួរនូវអ្វីដែលអ្នកចង់ដឹង និងចង់ប្រាប់។

5. អារម្មណ៍អវិជ្ជមានបង្ហាញពីអារម្មណ៍ស្ថាបនា។ នឹងមានពេលខ្លះដែលអ្នកមានអារម្មណ៍ជូរចត់ អាក់អន់ចិត្ត ខកចិត្ត ឬមិនពេញចិត្ត។ អារម្មណ៍ទាំងនេះត្រូវមានការទំនាក់ទំនងដើម្បីឲ្យការផ្លាស់ប្តូរកើតឡើង។ ប៉ុន្តែ – របៀបដែលអ្នកបង្ហាញពីគំនិតទាំងនេះ គឺសំខាន់។ “អូនពិតជាខកចិត្ត ដែលបងកំពុងនឹងមកផ្ទះយឺតនៅយប់នេះ” គឺពិតជាខុសពី “បងច្បាស់ជាមិនខ្វល់ពីរូបអូន ឬកូនទេ។ ប្រសិនបើបើបារម្ភ បងនឹងមិនធ្វើការយឺតរាល់យប់ទេ”៕