ការឈឺចាប់ពេលមករដូវអាចជារឿងធម្មតាសម្រាប់ស្ត្រីភាគច្រើន ប៉ុន្តែប្រសិនបើអ្នកឧស្សាហ៍មានអាការៈបែបនេះ អ្នកគួរតែមានការប្រុងប្រយ័ត្ន ពីព្រោះ វាអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរណាមួយហើយ។
មូលហេតុគួរឲ្យខ្លាច សម្រាប់ការឈឺចាប់អំឡុងពេលមករដូវ
១. ជំងឺរលាកស្រទាប់រអិលក្នុងស្បូន
វាជាលក្ខខណ្ឌមួយ ដែលស្រទាប់ខាងក្នុងរបស់ស្បូន ហៅថា endometrium ត្រូវបានស្ថិតនៅខាងក្រៅបណ្តោះអាសន្នរបស់ស្បូន ដែលជាកន្លែងដែលពួកគេមិនគួរនៅ – ឧទាហរណ៍ នៅជុំវិញខាងក្រោយស្បូន បំពង់ និងអូវែរ និងផ្នែកផ្សេងទៀតនៃឆ្អឹងអាងត្រគាក។ យូរៗទៅ ជាលិកាស្រទាប់ឈាមរដូវរបស់ស្រ្ដីនឹងកើតមានការរលាក និងមានស្លាកស្នាមលើឆ្អឹងអាងរបស់ស្ត្រី។ វាអាចនឹងមិនត្រឹមតែបង្កឲ្យមានការឈឺចាប់អំឡុងពេលមករដូវប៉ុណ្ណោះទេ ប៉ុន្តែ វាក៏អាចបង្កឲ្យអ្នកមានបញ្ហាគ្មានកូនបានផងដែរ។
២. ជំងឺដុំសាច់ស្បូន
វាគឺជាដុំសាច់មិនមែនជាមហារីក ដែលដុះចេញពីជញ្ជាំងសាច់ដុំរបស់ស្បូន។ ស្ត្រីជាច្រើនមិនដឹងថា ពួកគេមានដុំសាច់ប្រភេទនេះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយដុំសាច់ខ្លះ អាចបណ្តាលឲ្យស្ត្រីឈឺចាប់ និងមានរដូវខុសធម្មតា ដែលបង្កផលប៉ះពាល់ដល់កូនហើយអាចបង្កើនហានិភ័យនៃការរលូតកូនទៀតផង។
៣. ជំងឺរលាកត្រគាក
មូលហេតុមួយទៀតនៃការឈឺចាប់ពេលមានរដូវ គឺអាចជាការឆ្លងមេរោគលើស្បូន និងបំពង់ដៃស្បូន៕