មូលហេតុនៃការឈឺចាប់ប្រភេទស្យាទិក

ការឈឺចាប់ប្រភេទស្យាទិក កើតឡើងដោយសារតែមានអ្វីទៅសង្កត់ ឬត្រដុសនៅលើសរសៃប្រសាទស្យាទិក។

មូលហេតុទាំងនោះរួមមាន ៖
• ការលៀន ឬរអិលថាសឆ្អឹង (ឌីស) (មូលហេតុទូទៅបំផុត) – គឺកើតឡើងនៅពេលដែលផ្នែកទន់នៃជាលិការវាងឆ្អឹងនៅឆ្អឹងខ្នងរបស់អ្នកបានលយចេញខុសធម្មតា
• ស្ទះឆ្អឹងខ្នង – ការត្បៀតឆ្អឹងកងរបស់អ្នក ដែលជាកន្លែងសរសៃប្រសាទឆ្លងកាត់
• ការរអិលឆ្អឹងខ្នង គឺនៅពេលឆ្អឹងនៅក្នុងឆ្អឹងកងរបស់អ្នករអិលចេញពីកន្លែងចាស់របស់វា
• ការរងរបួសខ្នង។

តើអ្នកគួរធ្វើដូចម្តេច ដើម្បីបញ្ឈប់ការឈឺចាប់ប្រភេទស្យាទិក (sciatica) កុំឲ្យត្រឡប់មកវិញ?

ដើម្បីកាត់បន្ថយឱកាសនៃការឈឺឡើងវិញជាថ្មីម្តងទៀត អ្នកគួរតែ ៖

អ្វីដែលអ្នកគួរធ្វើ
• រក្សាការធ្វើលំហាត់ប្រាណទៀងទាត់
• ប្រើបច្ចេកទេសសុវត្ថិភាពពេលលើកវត្ថុធ្ងន់ៗ
• ធ្វើឲ្យប្រាកដថាអ្នកមានឥរិយាបថត្រឹមត្រូវនៅពេលអង្គុយ និងឈរ
• អង្គុយឲ្យបានត្រឹមត្រូវនៅពេលប្រើកុំព្យូទ័រ
• បញ្ចុះទម្ងន់ បើអ្នកលើសទម្ងន់

អ្វីដែលអ្នកមិនគួរធ្វើ
• ការជក់បារី – ការជក់បារីអាចបង្កើនហានិភ័យរបស់អ្នក ក្នុងការកើតរោគឈឺចាប់ស្យាទិកនេះ
• កុំលើករបស់ធ្ងន់ៗលើសកម្រិត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង