ជំងឺដំបៅដៃ ជើង និងមាត់ ងាយឆ្លងដល់អ្នកដទៃខ្លាំងណាស់។ វារីករាលដាលនៅពេលក្អក កណ្តាស់ និងបត់ជើងធំ។

អ្នកដែលឆ្លងពីពីរបីថ្ងៃមុននឹងអ្នកមានរោគសញ្ញាណាមួយ ប៉ុន្តែ អ្នកទំនងជាចម្លងវាទៅអ្នកដទៃក្នុងរយៈពេល ៥ ថ្ងៃដំបូង បន្ទាប់ពីរោគសញ្ញាចាប់ផ្តើម។

ដើម្បីបន្ថយហានិភ័យនៃការរីករាលដាលនៃជំងឺមួយនេះ អ្នកគួរតែ ៖

1. លាងសម្អាតដៃរបស់អ្នកឲ្យបានញឹកញាប់ជាមួយទឹកក្តៅឧណ្ហៗ ហើយបង្រៀនកុមារឲ្យធ្វើដូច្នោះ
2. ប្រើក្រដាសទប់មាត់ ដើម្បីទាក់មេរោគពេលអ្នកក្អក ឬកណ្តាស់ រួចបោះវាចោលភ្លាមៗក្នុងធុងសម្រាម
3. លាងសម្អាត ឬចាក់សម្រាមក្នុងធុងសម្រាមឲ្យបានញឹកញាប់ និងលឿនតាមដែលអាចធ្វើទៅបាន
4. មិនត្រូវចែកកន្សែងដៃ ឬរបស់របរប្រើប្រាស់ក្នុងផ្ទះ – ដូចជាកែវ ឬចានបាយជាដើម
5. លាងសម្អាតពូក និងសំលៀកបំពាក់ឲ្យបានស្អាតល្អ
6. ទុកកូនរបស់អ្នកនៅផ្ទះ ហើយកុំចេញទៅសាលារៀន ឬទីសាធារណៈ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង