ស្ត្រីភាគច្រើន មិនមានរោគសញ្ញានៃជំងឺដុំសាច់នេះទេ ហើយក៏មិនកើតជាជំងឺមហារីកដែរ ប៉ុន្តែ វាអាចបណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរក្នុងករណីកម្រផងដែរ។

លទ្ធភាពនៃផលវិបាកដែលអាចកើតមានឡើង គឺអាស្រ័យទៅលើកត្តាជាច្រើន ដូចជាទីតាំងនៃដុំសាច់ និងទំហំរបស់វា។

ផលវិបាកចម្បងដែលត្រូវបានគេគូសបញ្ជាក់មានដូចខាងក្រោម។

មានបញ្ហា អំឡុងពេលមានផ្ទៃពោះ
បើសិនជាមានសាច់ដុំក្នុងកំឡុងពេលមានផ្ទៃពោះ ជួនកាល វាអាចមានបញ្ហាជាមួយនឹងការរីកលូតលាស់របស់ទារក ឬការលំបាកក្នុងកំឡុងពេលសម្រាលកូន។

ស្ត្រីដែលមានដុំសាច់អាចមានបញ្ហាឈឺពោះអំឡុងពេលមានទម្ងន់ ហើយមានហានិភ័យនៃការកើតកូនមិនគ្រប់ខែ។

ប្រសិនបើទំហំសាច់ដុំធំ ហើយរារាំងទ្វារមាស នោះការសម្រាលកូនដោយវិធីវះកាត់អាចជាការចាំបាច់ (ជាកន្លែងដែលទារកត្រូវបានសម្រាលតាមរយៈពោះ និងស្បូន)។

ក្នុងករណីកម្រ ដុំសាច់អាចធ្វើឲ្យរលូតកូន (ការបាត់បង់នៃការមានផ្ទៃពោះអំឡុងពេល ២៣ សប្តាហ៍ដំបូង)។
គ្រូពេទ្យ ឬឆ្មបរបស់អ្នក អាចផ្តល់ព័ត៌មានបន្ថែម និងដំបូន្មានដល់អ្នក ប្រសិនបើអ្នកមានដុំសាច់ស្បូន ហើយមានផ្ទៃពោះ។

ភាពគ្មានកូន
ការមិនអាចមានកូនបាន (អសមត្ថភាពក្នុងការមានផ្ទៃពោះ) អាចកើតមានឡើងក្នុងករណីដែលស្ត្រីមានបញ្ហាដុំសាច់ស្បូន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង