សាស្រ្តាចារ្យ Anne MacGregor ផ្តល់ដំបូន្មានដល់ឪពុកម្តាយឲ្យបានដឹងអំពីរបៀប ដើម្បីស្គាល់ និងព្យាបាលការឈឺក្បាល ចំពោះកុមារ។

កុមារ និងក្មេងជំទង់ភាគច្រើនមានការឈឺក្បាលយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ ជារឿយៗពួកគេមានភាពខុសប្លែកពីការឈឺក្បាលដែលមនុស្សពេញវ័យទទួលបាន ដូច្នេះ ឪពុកម្តាយ និងអ្នកជំនាញថែទាំសុខភាពអាចបរាជ័យក្នុងការកត់សម្គាល់បញ្ហានេះ។

យោងតាមលោកសាស្ត្រាចារ្យ MacGregor នៃមជ្ឈមណ្ឌលផ្នែករោគសរសៃប្រសាទ និងរបួសនៅសាលាវេជ្ជសាស្ត្រ និងទន្តសាស្ត្រនៅទីក្រុងឡុងបានឲ្យដឹងថា ការឈឺក្បាលចំពោះកុមារមានរយៈពេលខ្លីនោះទេ។

ពួកវាចាប់ផ្ដើមភ្លាមៗចំពោះកូនក្មេងដោយមានកុមារឆាប់ស្លេក និងល្វើយ ហើយជាញឹកញាប់មានអារម្មណ៍ឈឺខ្លួន និងក្អួត។

ជាទូទៅ កុមារក៏ងើបជាឡើងវិញយ៉ាងឆាប់រហ័ស។ លោកវេជ្ជបណ្ឌិតម៉ាកហ្គ្រីហ្គ័រនិយាយថា “ការឈឺក្បាលអាចមានរយៈពេលជាងពាក់កណ្តាលម៉ោង ក្រោយមកគេក៏មានអារម្មណ៍ល្អ និងលេងវិញ ដោយហាក់បីដូចជាគ្មានអ្វីកើតឡើង”។

ការឈឺក្បាលរបស់កុមារ ក៏អាចប៉ះពាល់ដល់ក្រពះរបស់ពួកគេផងដែរ ដូច្នេះការឈឺពោះ គឺជារឿងមួយទៀតដែលកុមារត្អួញត្អែរថាឈឺ។

ភាគច្រើន បញ្ហាឈឺក្បាលមិនត្រូវការការព្យាបាលអ្វីនោះទេ។ ភាគច្រើន ការឲ្យកូនសម្រាក ការញ៉ាំអាហារ ឬរបស់ផ្អែម និងថ្នាំបំបាត់ការឈឺចាប់មួយគ្រាប់ គឺវាគ្រប់គ្រាន់ហើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង