តើអ្នកអាចធ្វើឲ្យខ្លួនឯងឈឺចាប់ នៅពេលដែលសម្រេចកាមដោយខ្លួនឯងដែរឬទេ?
អ្នកទំនងជាមិនធ្វើឲ្យខ្លួនអ្នកឈឺចាប់ទេ ទោះបីជាមានហានិភ័យនៃការឈឺចាប់ ការដាច់រលាត់ ឬស្នាមជាំក៏ដោយ ប្រសិនបើអ្នកសម្រេចកាមតាមធម្មតា ដោយមិនខ្លាំងពេក មិនញាប់ពេក ហើយមិនត្រដុសនឹងរបស់ផ្សេងៗ។

ជួនកាល បុរសបារម្ភអំពីថាតើពួកគេអាចធ្វើឲ្យខូចខាត ឬបង្កគ្រោះថ្នាក់ដល់លិង្គ ប៉ុន្តែ ករណីបែបនេះគឺកម្រណាស់។

តើការសម្រេចកាមដោយខ្លួនឯង អាចប៉ះពាល់ដល់ចំនួនមេជីវិតឈ្មោលដែរឬទេ?

ការសម្រេចកាមដោយខ្លួនឯង នឹងមិនប៉ះពាល់ដល់សមត្ថភាពរបស់បុរសក្នុងការផលិតមេជីវិតឈ្មោលទេ។

បុរសនឹងមិនអស់ពីមេជីវិតឈ្មោលទេ ខណៈពេលដែលពួកគេផលិតវាជាបន្តបន្ទាប់។ បន្ទាប់ពីបុរសម្នាក់បានបញ្ចេញទឹកកាម វានឹងត្រូវការពេលវេលាមួយចំនួន មុនពេលគាត់អាចបាញ់ទឹកកាមម្តងទៀត។ នេះគឺជារឿងធម្មតា ហើយវាក៏មិនមានន័យថា វាអាចប៉ះពាល់ដល់ជីវិតឈ្មោលនោះដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង