ជាការពិតណាស់ ការឈឺចាប់អំឡុងពេលមករដូវ ដែលជាផ្នែកនៃវដ្តរដូវធម្មតារបស់អ្នក នឹងមិនប៉ះពាល់ដល់ការមានកូនរបស់អ្នកទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមូលហេតុ គឺជាបញ្ហាសុខភាពណាមួយនោះ វាប្រាកដជាអាចមានឥទ្ធិពលអាក្រក់ដល់ការមានផ្ទៃពោះរបស់អ្នក។
ឧទាហរណ៍ ៖ ជំងឺរលាកមាត់ស្បូន និងជំងឺរលាកអាងត្រគាក អាចបណ្តាលឲ្យមានស្នាមរបួស និងការបង្កើតជាលិកានៅក្នុងបំពង់ស្បូនរបស់អ្នក ដែលនឹងធ្វើឲ្យវាកាន់តែពិបាក ដើម្បីឲ្យមេជីវិតឈ្មោលឈានដល់ និងបង្កកំណើតជាមួយពងមេជីវិតញីរបស់ស្ត្រី។ ដូច្នេះ ការមានកូនរបស់អ្នកក៏ពិបាកទៅតាមនោះដែរ។
មួយវិញទៀត ជំងឺដុំសាច់ស្បូន អាចប៉ះពាល់ដល់ស្បូន ហើយបណ្តាលឲ្យអ្នកឈឺចាប់ និងហូរឈាមយ៉ាងខ្លាំង។
តើខ្ញុំគួរជួបគ្រូពេទ្យនៅពេលណា?
សូមទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកមានការឈឺចាប់អំឡុងពេលមករដូវធ្ងន់ធ្ងរ ឬលំនាំនៃការមករដូវប្រែប្រួលខុសធម្មតាខ្លាំង។
អ្នកក៏គួរតែទៅជួបគ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកមានរោគសញ្ញានៃជំងឺរដូវធ្ងន់ធ្ងរ ដូចជាការឈឺចាប់ខ្លាំង ឬធ្លាក់ឈាមច្រើនខុសធម្មតាជាដើម៕