ស្រោមអនាម័យ គឺជាប្រភេទនៃការពន្យាកំណើតតែមួយគត់ ដែលអាចទប់ស្កាត់ការមានផ្ទៃពោះផង និងការពារប្រឆាំងជំងឺកាមរោគផង (ជំងឺឆ្លងតាមការរួមភេទ STIs)។

មានស្រោមអនាម័យពីរប្រភេទ គឺស្រោមអនាម័យបុរសពាក់នៅលើលិង្គ និងស្រោមអនាម័យស្ត្រីដែលពាក់នៅខាងក្នុងទ្វារមាស។

ស្រោមអនាម័យបុរស ត្រូវបានផលិតចេញពីជ័រទន់ polyisoprene ឬ polyurethane ហើយត្រូវបានគេបង្កើតឡើង ដើម្បីបញ្ឈប់ទឹកកាមរបស់បុរស កុំឲ្យប៉ះពាល់ជាមួយដៃគូផ្លូវភេទរបស់គាត់។

អ្វីដែលអ្នកគួរដឹងអំពីស្រោមអនាម័យ

• នៅពេលប្រើបានត្រឹមត្រូវគ្រប់ពេលដែលអ្នករួមភេទ ស្រោមអនាម័យបុរសមានប្រសិទ្ធភាពខ្ពស់អាចការពារអ្នកបានដល់ទៅ ៩៨ ភាគរយ។ នេះមានន័យថាស្ត្រី ២ នាក់ក្នុងចំនោម ១០០ នាក់នឹងមានផ្ទៃពោះក្នុងមួយឆ្នាំ នៅពេលដែលស្រោមអនាម័យបុរសត្រូវបានប្រើជាការពន្យារកំណើត។

• អ្នកអាចទទួលបានស្រោមអនាម័យដោយឥតគិតថ្លៃ ពីគ្លីនិកពន្យារកំណើត គ្លីនិកសុខភាពផ្លូវភេទ និងគ្លីនិកវះកាត់មួយចំនួន។

• ផលិតផលដែលមានជាតិប្រេង ដូចជាសារជាតិសំណើម ឡេលាបស្បែក និងវ៉ាសស៊ីលីន អាចបំផ្លាញស្រោមអនាម័យជ័រ និងស្រោមអនាម័យ polyisoprene ប៉ុន្តែ វាមានសុវត្ថិភាពក្នុងការប្រើប្រាស់ជាមួយស្រោមអនាម័យពពួក polyurethane ។

• ជាតិរំអិលដែលមានជាតិទឹក មានសុវត្ថិភាពក្នុងការប្រើប្រាស់ ជាមួយគ្រប់ស្រោមអនាម័យទាំងអស់។

• វាអាចទៅរួច ដែលអ្នកអាចរបូត ឬខូចស្រោមអនាម័យ ក្នុងកំឡុងពេលរួមភេទ។ ប្រសិនបើរឿងនេះកើតឡើង អ្នកអាចត្រូវការថ្នាំពន្យារកំណើតបន្ទាន់ និងពិនិត្យរកជំងឺកាមរោគ។

• ស្រោមអនាម័យ ត្រូវរក្សាទុកនៅកន្លែងដែលមិនក្តៅពេក ឬត្រជាក់ និងឆ្ងាយពីផ្ទៃស្រួចឬរដិបរដុប ពីព្រោះវាអាចរហែក ធ្លុះធ្លាយ និងខូចគុណភាពបានយ៉ាងងាយ។

• ការដាក់ស្រោមអនាម័យ អាចជាផ្នែកមួយដ៏រីករាយនៃការរួមភេទ ហើយអ្នកមិនចាំបាច់មានអារម្មណ៍ថា វាដូចជាការរំខាននោះទេ។

• ស្រោមអនាម័យ មិនត្រូវប្រើច្រើនជាងម្តងនោះទេ។ ចូរប្រើមួយថ្មី រាល់ពេលដែលអ្នករួមភេទ។

• ស្រោមអនាម័យក៏មានកាលបរិច្ឆេទប្រើនៅលើវេចខ្ចប់ដែរ ដូច្នេះ ចូរកុំប្រើស្រោមអនាម័យហួសថ្ងៃកំណត់ឲ្យសោះ។

• ជានិច្ចកាល អ្នកត្រូវប្រើស្រោមអនាម័យដែលមានសញ្ញាសម្គាល់ BSI និងសញ្ញាម៉ាក CE នៅលើកញ្ចប់។ នេះមានន័យថា ពួកគេត្រូវបានគេធ្វើតេស្តស្តង់ដាសុវត្ថិភាពខ្ពស់៕