ត្រីមាសទី ២ របស់ខ្ញុំ គឺល្អណាស់។ ខ្ញុំគិតថានោះ គឺជាពេលដែលអ្នកពិតជាអ្នកទទួលបានថាមពលរបស់អ្នកមកវិញ។ អ្នកមានកូនដ៏តូចមួយក្នុងពោះរបស់អ្នក។ អ្នកអាចទិញសម្លៀកបំពាក់មានផ្ទៃពោះស្អាតៗបាន។ អ្នកអាចនឹងនឹករាងកាយចាស់ដ៏ស្រស់ស្អាតរបស់អ្នក ពីព្រោះអ្នកមើលទៅឥឡូវនេះដូចជាចាស់ ហើយធាត់ជាងមុន។ — លោកស្រី អេមីលី

ខ្ញុំពិតជាមានអារម្មណ៍ល្អណាស់។ ខ្ញុំឃ្លាន ហើយជាប្រភេទនៃការឃ្លានដែលអ្នកមិនអាចស្កប់ស្កល់បាន។ — លោកស្រី ស៊ីលវៀ

រឿងគួរឲ្យភ័យខ្លាចជាច្រើនបានកើតឡើង។ ខ្ញុំបានទៅមន្ទីរពេទ្យគ្រប់ពេល។ ខ្ញុំកំពុងហូរឈាម។ — លោកស្រី នីកា

ខ្ញុំមានអារម្មណ៍ល្អជាងមុន។ ការចាញ់កូនរបស់ខ្ញុំបានបាត់បង់អស់។ ខ្ញុំមានកម្លាំងខ្លះៗវិញ ហើយខ្ញុំបានដឹងថា ខ្ញុំមានកូនស្រី ដូច្នេះវាជារឿងគួរឲ្យរំភើបណាស់សម្រាប់ខ្ញុំ ព្រោះនោះជាអ្វីដែលខ្ញុំចង់ ហើយនោះជាពេលដែលខ្ញុំចាប់ផ្ដើមធ្វើការទិញឥវ៉ាន់ជាច្រើន ហើយក៏ចាប់ផ្ដើមរៀបចំបន្ទប់របស់នាងផងដែរ។ — លោកស្រី ចិន្តា

ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវក្អួតរៀងរាល់វិនាទី។ ខ្ញុំមានអារម្មណ៍ថាឈឺខ្លាំង ហើយស្គមស្គាំង។ អ្វីគ្រប់យ៉ាងបានធ្វើឲ្កយខ្ញុំឈឺខ្លាំង ចំពោះក្លិនរបស់វា។ — លោកស្រី ម៉េង លី\

ខ្ញុំមានអារម្មណ៍ល្អណាស់។ ថាមពលរបស់ខ្ញុំ គឺត្រលប់មកវិញ។ ខ្ញុំនៅក្អួតតិចតួច ប៉ុន្តែ វាមិនអីនោះទេ។ — លោកស្រី អាមី៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង