ជំងឺឬសដូងបាត គឺជាការហើម ហើយរីកធំទៅលើសរសៃឈាម ដែលបានរកឃើញនៅខាងក្នុង ឬខាងក្រោមបាតគូថរបស់អ្នក (រន្ធគូថ និងចុងពោះវៀនធំ)។
ក្នុងករណីជាច្រើន ជំងឺឬសដូងបាត មិនបណ្តាលឲ្យមានរោគសញ្ញា ហើយអ្នកខ្លះមិនដឹងទេថាពួកគេមានជំងឺមួយនេះ។
ប៉ុន្តែ នៅពេលរោគសញ្ញាកើតឡើង វាអាចស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ។ យ៉ាងណាមិញ រោគសញ្ញាព្រមានទូទៅនៃជំងឺនេះអាចមានដូចជា ៖
1. ការហូរឈាមបន្ទាប់ពីបត់ជើងធំ – ឈាមជាធម្មតាមានពណ៌ក្រហមភ្លឺ
2. រមាស់គូថ ឬរន្ធគូថ
3. ដុំពងនៅខាងក្រៅរន្ធគូថ ដែលអាចត្រូវបានបង្ខំឲ្យត្រឡប់ទៅវិញ បន្ទាប់ពីអ្នកបត់ជើងធំ
4. ការធ្លាក់ទឹករំអិល បន្ទាប់ពីបត់ជើងរួច
5. ការឈឺចាប់ ការឡើងក្រហម និងហើមជុំវិញរន្ធគូថរបស់អ្នក។
ជំងឺឬសដូងបាត មិនបង្កឲ្យមានការឈឺចាប់ទេ លុះត្រាតែការផ្គត់ផ្គង់ឈាមរបស់ពួកគេថយចុះ ឬត្រូវបានរំខាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855