ការរួមភេទតាមមាត់ គឺនៅពេលដែលអ្នករំញោចប្រដាប់បន្តពូជដៃគូរបស់អ្នកដោយប្រើមាត់ និងអណ្តាតរបស់អ្នក។ វាអាចពាក់ព័ន្ធនឹងការជញ្ជក់តំបន់លិង្គ និងទ្វារមាស។
តើការរួមភេទតាមមាត់ គឺជារឿងធម្មតាដែរឬទេ?
មនុស្សជាច្រើនបានរួមភេទតាមមាត់ មុនពេល ឬជំនួសឲ្យការរួមភេទតាមទ្វារមាស និងលិង្គ។
ប្រសិនបើអ្នកកំពុងរួមភេទតាមមាត់ជាមួយដៃគូរបស់អ្នក ចូរព្យាយាមប្រើបច្ចេកទេសផ្សេងៗគ្នា រហូតដល់អ្នកដឹងពីអ្វីដែលអ្នកទាំងពីររីករាយ។
តើការរួមភេទតាមមាត់មានសុវត្ថិភាពដែរឬទេ?
មិនមានហានិភ័យនៃការមានផ្ទៃពោះតាមរយៈការរួមភេទតាមមាត់នោះទេ ប៉ុន្តែ អ្នកនៅតែអាចចាប់យក ឬចម្លងជំងឺកាមរោគ (STIs) ដោយការរួមភេទតាមមាត់។
ជំងឺ និងជំងឺកាមរោគដែលអាចឆ្លងតាមរយៈការរួមភេទតាមមាត់រួមមាន ៖
• ជំងឺប៉េស
• ជំងឺប្រមេះ
• រោគស្វាយ
• រោគខ្លាមីឌា
• ឬសក្នុងប្រដាប់បន្តពូជ
• ជំងឺរលាកថ្លើមប្រភេទ A
• ជំងឺរលាកថ្លើមប្រភេទ B
• ជំងឺរលាកថ្លើមប្រភេទ C
• ជំងឺអេដស៍។ល។
ហានិភ័យក៏ខ្ពស់ដែរ ប្រសិនបើអ្នកមានការមុត ឬដំបៅនៅក្នុងមាត់ ឬប្រដាប់ភេទរបស់អ្នក។
ប្រសិនបើអ្នកគិតថា អ្នកអាចមានជំងឺកាមរោគ សូមទៅជួបគ្រូពេទ្យ ឬទៅរកគ្លីនិកសុខភាពផ្លូវភេទ ដែលនៅជិតអ្នកបំផុត ដើម្បីប្រឹក្សាយោបល់៕
តើខ្ញុំអាចធ្វើឲ្យការរួមភេទតាមមាត់កាន់តែមានសុវត្ថិភាពបានដោយរបៀបណា?
ចំពោះការរួមភេទតាមមាត់ សូមប្រើស្រោមអនាម័យ ដើម្បីកាត់បន្ថយការប្រឈមនឹងជំងឺកាមរោគ ហើយអ្នកមិនគួរធ្វើវាឡើយ ប្រសិនបើអ្នកមានការដាច់រលាត់ ដំបៅ ឬរបួសនានា៕