ការរស់ និងស្នាក់នៅប្រកបដោយសុវត្ថិភាព
ជួនកាល ការប្រកាច់ អាចធ្វើឲ្យអ្នក ឬអ្នកដទៃប្រឈមនឹងគ្រោះថ្នាក់។ ឧទាហរណ៍ ប្រសិនបើវាកើតឡើងនៅពេលអ្នកចម្អិន ពេលបើកបរ ឬពេលហែលទឹក។
ប្រសិនបើការប្រកាច់របស់អ្នកមិនត្រូវបានគ្រប់គ្រងបានល្អទេ នោះមានវិធីជាច្រើនដែលអ្នកអាចធ្វើបាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ពេលនៅផ្ទះ។
គន្លឹះមួយចំនួន ដើម្បីជួយអ្នកឲ្យមានសុវត្ថិភាពនៅផ្ទះរួមមាន ៖
1. ប្រើ ឬកែច្នៃសម្ភារៈផ្ទះបាយឲ្យមានសុវត្ថិភាព ដើម្បីទប់ស្កាត់គ្រោះថ្នាក់ពេលអ្នកដួល ឬប្រកាច់នៅលើវាដោយផ្ទាល់
2. ដំឡើងឧបករណ៍ចាប់រកផ្សែង ដើម្បីឲ្យអ្នកដឹងថាពេលអាហារខ្លោច ឬប្រសិនបើអ្នកជួនកាលភ្លេចអ្វីដែលអ្នកកំពុងធ្វើ ឬមានការប្រកាច់ដែលធ្វើឲ្យអ្នកបាត់បង់ការយល់ដឹង
3. គ្របគែមគ្រឿងសង្ហារឹម ឬជ្រុង ដែលមានមុតស្រួច ឬយកវាចេញ
4. ប្រើទឹកផ្កាឈូក ជំនួសឲ្យការងូតទឹក
5. កុំចាក់សោទ្វារបន្ទប់ទឹក៕