កូនក្មេងភាគច្រើនធ្វើការផ្លាស់ប្តូរពីសុដន់ទៅដប (ពីការបៅដោះម្តាយទៅបៅទឹកដោះគោ) បានយ៉ាងងាយស្រួល ប៉ុន្តែ ក្មេងខ្លះវិញដឹងថា ក្រៅពីនៅក្រោមអាវរបស់អ្នកម្តាយ គេនឹងមិនចាប់អារម្មណ៍អ្វីផ្សេងទៀតឡើយ! ប្រសិនបើទារករបស់អ្នកចង់បន្តបំបៅកូន អ្នកប្រហែលជាចង់ពិចារណាឡើងវិញ អំពីមូលហេតុដែលអ្នកផ្តាច់ដោះនៅពេលនេះហើយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជួនកាល ម្ដាយធ្វើការសន្មតថា គេនឹងផ្តាច់ដោះទារករបស់នាងនៅប្រហែល ៨ ឬ ៩ ខែ ប៉ុន្តែនៅពេលដែលពេលវេលាមកដល់ គេបែរយល់ថាមិនមានហេតុផលល្អដើម្បីធ្វើដូច្នេះ ហើយក៏បន្តការបំបៅ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រសិនបើអ្នកពិតជាចង់ផ្តាច់ដោះ ឬត្រូវការចាប់ផ្តើមដោយជំនួសនូវទឹកដោះគោវិញ អ្នកគួរសិក្សាឲ្យបានច្បាស់លាស់អំពីវិធីសាស្ត្រក្នុងការធ្វើបែបនេះឲ្យបានជោគជ័យ និងមានសុវត្ថិភាព។
វិធីសាស្ត្រងាយៗ ដើម្បីជួយឲ្យគេឆាប់ផ្តាច់ទឹកដោះ ៖
1. ត្រូវប្រាកដថា គេអាចបៅទឹកដោះម្តាយយ៉ាងហោចណាស់ឲ្យបាន ៦ ខែ
2. ត្រូវជ្រើសរើសទឹកដោះគោប្រកបដោយសុវត្ថិភាព និងមានគុណភាពល្អ ពិសេសគ្មានសារធាតុណាមួយដែលធ្វើឲ្យកូនអ្នកអាលែកស៊ី
3. ចាប់ផ្តើមដោយការឲ្យគេបៅទឹកដោះគោបន្តិចម្តងៗ មិនមែនបញ្ឈប់ទាំងស្រុង ហើយឲ្យគេបៅទឹកដោះគោទាំងស្រុងនោះទេ
4. បើគេមិនចង់បៅ អ្នកមិនត្រូវបង្ខំគេខ្លាំងនោះទេ គួរតែសម្របសម្រួល ហើយលួងលោមគេតាមសម្រួល
5. អ្នកអាចបន្លប់ដោយការលេងល្បែង ស្តាប់ចម្រៀង ឬធ្វើអ្វីដែលគេចូលចិត្ត
6. ត្រូវប្រាកដថា គេទទួលបានសារធាតុបំប៉ន និងវីតាមីនគ្រប់គ្រាន់ពីទឹកដោះគោរបស់ពួកគេ៕