ក្នុងអំឡុងពេលពេញវ័យ វាជារឿងធម្មតានោះទេ ដែលមានការផ្លាស់ប្តូរដូចខាងក្រោមនេះ ៖

១. លូតលាស់ខ្ពស់ជាងមុន
អ្នកនឹងឡើងកម្ពស់ ហើយរឿងនេះអាចកើតឡើងយ៉ាងឆាប់រហ័សទៀតផង។

២. សុដន់ និងត្រគាកធំជាង
សុដន់ និងត្រគាករបស់អ្នកកាន់តែធំឡើងៗ។ អ្នកអាចមានអារម្មណ៍រមាស់ ឬមិនស្រួលនៅពេលរឿងនេះកើតឡើង ហើយកុំបារម្ភ នេះគឺជារឿងធម្មតានោះទេ។

២. រោមដុះនៅលើខ្លួនរបស់អ្នក
រោមខ្លីៗនឹងនឹងដុះនៅពីតំបន់ក្លៀក និងជុំវិញប្រដាប់បន្តពូជរបស់អ្នក។ ក្មេងស្រីខ្លះអាចដុះរោមនៅលើផ្នែកផ្សេងទៀតនៃរាងកាយរបស់ពួកគេ ដូចជាបបូរមាត់ខាងលើ ដៃ និងជើង។ នេះគឺជារឿងធម្មតា។

៣. ចាប់ផ្ដើមការមករដូវ
ការមករដូវរបស់អ្នកនឹងចាប់ផ្តើមនៅអំឡុងពេលពេញវ័យ។ អ្នកអាចមានការឈឺចាប់រយៈពេលមុន ឬក្នុងកំឡុងពេលមករដូវរបស់អ្នក។

៤. ការបញ្ចេញទឹករំអិលទ្វារមាសចាប់ផ្តើម
អ្នកប្រហែលជាកត់សំគាល់ឃើញថា ទ្វារមាសរបស់អ្នកអាចផលិតទឹករំអិលទ្វារមាសបាន។ នេះគឺជារឿងធម្មតា។ វាជាវិធីក្នុងការរក្សាអនាម័យ និងសុខភាពរបស់ទ្វារមាស។ ការធ្លាក់ទឹករំអិលគួរតែមិនមានពណ៌ ឬពណ៌ស និងមិនគួរក្លិន។ ប្រសិនបើវាមើលទៅដូចជាពណ៌បៃតង ឬលឿង ហើយមានក្លិន សូមប្រញាប់ទៅជួបគ្រូពេទ្យ ពីព្រោះ អ្នកប្រហែលជាអាចមានជំងឺឆ្លងហើយ។

៥. ឡើងស្នាម មុន និងបែកញើសច្រើន
អ័រម៉ូន អាចធ្វើឲ្យអ្នកកើតមុន និងចេញញើសច្រើន ដូច្នេះ ចូរថែរក្សាអនាម័យផ្ទាល់ខ្លួនរបស់អ្នក។

៦. អារម្មណ៍ឡើងចុះមិនទៀងទាត់
អ្នកប្រហែលជាមានអារម្មណ៍រំជួលចិត្ត ហើយផ្លាស់ប្តូរអារម្មណ៍ឆាប់រហ័ស៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង