មូលហេតុជាក់លាក់នៃការកើតដុំសាច់ស្បូនមិនត្រូវបានគេដឹង ប៉ុន្តែ ពួកវាត្រូវបានផ្សារភ្ជាប់ទៅនឹងអ័រម៉ូនអឹសស្ត្រូសែន។
អ័រម៉ូនអឹសស្ត្រូសែន គឺជាអ័រម៉ូនបន្តពូជស្ត្រី ដែលត្រូវបានផលិតដោយអូវែ (សរីរាង្គបន្តពូជរបស់ស្ត្រី)។
ជាទូទៅ ដុំសាច់ស្បូន រីកលូតលាស់អំឡុងពេលនៃការបន្តពូជរបស់ស្ត្រី (ពីអាយុ ១៦ ទៅ ៥០ ឆ្នាំ) នៅពេលកម្រិតអ័រម៉ូនអឺស្ត្រូសែនឡើងខ្ពស់បំផុត។
ពួកវាមានការថយ ចុះនៅពេលដែលកម្រិតអ័រម៉ូននេះមានកម្រិតទាប ដូចជាបន្ទាប់ពីអស់រដូវ (នៅពេលដែលស្ត្រីឈប់មករដូវប្រចាំខែ)។
តើនរណាទទួលអាចកើតបញ្ហានេះ?
ដុំសាច់ស្បូន គឺកើតមានជាទូទៅចំពោះស្រ្តី ហើយគេរកឃើញថា ស្ត្រីម្នាក់ក្នុងចំនោមបីនាក់កំពុងវិវត្តទៅរកវា ក្នុងចំណុចមួយណាក្នុងជីវិតរបស់ពួកគេ។ ពួកវាភាគច្រើនកើតមានលើស្ត្រីដែលមានអាយុពី ៣០ ទៅ ៥០ ឆ្នាំ។
វាក៏ត្រូវបានគេគិតថាពួកគេកើតមានជាញឹកញាប់លើស្ត្រីលើសទម្ងន់ ឬធាត់ខ្លាំង ព្រោះការលើសទម្ងន់បង្កើនកម្រិតអ័រម៉ូនអឹស្ត្រូសែននៅក្នុងខ្លួន។
ស្ត្រីដែលមានកូនមានហានិភ័យទាបក្នុងការវិវត្តទៅជាជំងឺនេះ ហើយហានិភ័យកាន់តែថយចុះប្រសិនបើអ្នកមានកូនកាន់តែច្រើន៕