១. ចូររក្សាទុកទឹកដោះម្តាយនៅក្នុងដបដែលធ្វើពីកញ្ចក់ ឬប្លាស្ទិចរឹង ដែលមានគម្របតឹងបិទជិតល្អ។ អ្នកក៏អាចប្រើថង់បាស្ទិកែលធ្វើដើម្បីរកទុកទឹកដោះម្តាយផងដែរ ពួកវាមិនមានភាពធន់ទេ ប៉ុន្តែ អ្នកអាចការពារដោយប្រើវាពីរជាន់បាន។ កុំទុកទឹកដោះម្តាយដាក់ក្នុងដបទឹកដែលមានខ្យល់ចេញចូលបាន។

២. រក្សាទុកទឹកដោះម្តាយក្នុងបរិមាណតិចតួចល្មម សម្រាប់កូនរបស់អ្នកបៅមួយដងក្នុងពេលតែមួយ មានន័យថាបៅរួច មិនអាចយកទៅក្លាសេថែរក្សាទុកវាម្តងទៀតបានទេ។

៣. មុននឹងស្តុកទឹកដោះម្តាយកក សូមឲ្យប្រាកដថាកូនរបស់អ្នកមានឆន្ទៈក្នុងការផឹកទឹកដោះម្តាយនេះ។

៤. ប្រញាប់ដាក់វាទៅក្នុងទូរទឹកកក ឬធុងក្លាសេឲ្យត្រជាក់ភ្លាមៗក្រោយពេលបូមរួច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង