ជារឿយៗ ការឈឺចាប់សរសៃប្រសាទ​ស្យា​ទិក (sciatica) នឹងមានភាពប្រសើរឡើង ក្នុងរយៈពេលពី ៤ ទៅ ៦ សប្តាហ៍ ប៉ុន្តែ ជួនកាលអាចមានរយៈពេលយូរជាងនេះ ឬខ្លាំងក្លាជាងនេះ ដែលជាហេតុនាំឲ្យអ្នកត្រូវទៅរកគ្រូពេទ្យជំនាញ។

យ៉ាងណាមិញ ដើម្បីជួយបន្ថយការឈឺចាប់ និងបង្កើនល្បឿនការស្តារឡើងវិញរបស់អ្នក ចូរធ្វើតាមការណែនាំខាងក្រោមនេះ។

អ្វីដែលអ្នកគួរធ្វើ

  • អនុវត្តសកម្មភាពធម្មតារបស់អ្នកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន
  • ហាត់ប្រាណសម្រួលសាច់ដុំ (យកល្អតាមការណែនាំរបស់គ្រូពេទ្យជំនាញ)
  • ធ្វើតាមការណែនាំរបស់គ្រូពេទ្យ
  • ស្អំទឹកត្រជាក់ ឬទឹកក្តៅឧណ្ហៗនៅកន្លែងឈឺចាប់
  • សូមសួរឱសថការីរបស់អ្នកអំពីថ្នាំបំបាត់ការឈឺចាប់ដែលអាចជួយអ្នកបាន។

អ្វីដែលអ្នកមិនគួរធ្វើ

  • កុំអង្គុយ ឬសម្រាកក្នុងរយៈពេលយូរ – ទោះបីជាការកម្រើកធ្វើឲ្យអ្នកឈឺចាប់ ប៉ុន្តែ វាមិនមានគ្រោះថ្នាក់នោះទេ ហើយវាក៏អាចជួយអ្នកឲ្យឆាប់ជាយ៉ាងឆាប់រហ័សផងដែរ
  • កុំប្រើថ្នាំប៉ារ៉ាសេតាមុលដោយខ្លួនឯង – វាប្រហែលជាមិនអាចជួយបំបាត់ការឈឺឆ្អឹងខ្នង ឬសាច់ដុំប្រភេទនេះបានយូរឡើយ
  • កុំប្រើដបទឹកក្តៅខ្លាំង ដើម្បីបន្ធូរការឈឺចាប់ – អ្នកអាចធ្វើឲ្យខ្លួនឯងរលាក ប្រសិនបើស្បែករបស់អ្នកស្ពឹក ហើយអ្នកមិនដឹងខ្លួននោះ៕