ស្បែកគ្របក្បាលលិង្គ គឺជាស្បែកដែលអាចលាត់ចេញពីស្បែកដែលគ្របលើចុងលិង្គ។ វាជាការបន្តនៃស្បែកដែលគ្របដណ្តប់លិង្គទាំងមូល។

អត្ថបទនេះផ្តោតលើការកាត់ស្បែក ដោយសារតែមូលហេតុវេជ្ជសាស្រ្ត ចំពោះបុរស។

ហេតុអ្វីបានជាការកាត់ស្បែកត្រូវបានអនុវត្តចំពោះបុរស?

ការកាត់ស្បែកគ្រប់លិង្គ អាចត្រូវបានអនុវត្តសម្រាប់ ៖

១. មូលហេតុផ្នែកវេជ្ជសាស្រ្ត
ចំពោះបុរស ការកាត់ស្បែកភាគច្រើនត្រូវបានអនុវត្ត នៅពេលស្បែកគ្របក្បាលលិង្គមានលក្ខណៈតឹងខ្លាំង ហើយមិនអាចដកចេញវិញ ដែលត្រូវបានគេស្គាល់ថាជា phimosis (ស្បែកលិង្គមិនព្រលាត់)។

២. មូលហេតុសាសនា និងវប្បធម៌
ការកាត់ស្បែក គឺជាការអនុវត្តជាទូទៅនៅក្នុងសហគមន៍អ៊ីស្លាម ហើយវាក៏ត្រូវបានអនុវត្តដោយសហគមន៍អាហ្វ្រិកជាច្រើនផងដែរ។ ការកាត់ស្បែកតាមវប្បធម៌ភាគច្រើន ត្រូវបានអនុវត្តទៅលើកុមារ។

៣. ការបង្ការមេរោគអេដស៍
មានភស្តុតាងខ្លះបង្ហាញថា វាអាចកាត់បន្ថយហានិភ័យ ចំពោះបុរសស្រឡាញ់ភេទដូចគ្នាក្នុងការឆ្លងមេរោគអេដស៍ ហើយវាត្រូវបានលើកទឹកចិត្ត និងជាផ្នែកមួយនៃកម្មវិធីការពារមេរោគអេដស៍នៅក្នុងប្រទេសអាហ្វ្រិកមួយចំនួន ដែលមានអត្រាខ្ពស់នៃមេរោគអេដស៍៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង