ប្រសិនបើអ្នកឃើញអ្នកណាម្នាក់មានបញ្ហាឆ្កួតជ្រូក ឬប្រកាច់នោះ មានរឿងធម្មតាខ្លះដែលអ្នកអាចជួយ។ អ្នកគួរតែហៅទៅរថយន្តសង្គ្រោះបន្ទាន់ ប្រសិនបើអ្នកដឹងថា វាជាការកាច់ដំបូងរបស់ពួកគេ ឬវាមានរយៈពេលយូរជាង ៥ នាទី។

វាអាចជាការគួរឲ្យខ្លាចក្នុងការធ្វើជាសាក្សី និងជួយជនរងគ្រោះ ប៉ុន្តែ ចូរកុំភ័យស្លន់ស្លោរឲ្យសោះ។
ប្រសិនបើអ្នកនៅជាមួយនរណាម្នាក់ដែលប្រកាច់ អ្នកគួរតែ៖

1. អ្នកគ្រាន់តែរំកិល ឬយកពួកគេចេញពីកន្លែងនោះ ប្រសិនបើពួកគេស្ថិតនៅកន្លែងងាយរងគ្រោះថ្នាក់បន្ថែម – ដូចជានៅជិតផ្លូវ ឬចង្ក្រានក្តៅ
2. ទ្រាប់ក្បាលរបស់ពួកគេ ប្រសិនបើពួកគេស្ថិតនៅលើដី
3. ដោះសំលៀកបំពាក់តឹងៗនៅជិតករបស់ពួកគេ – ដូចជាកអាវ ក្រវ៉ាត់ក ដើម្បីជួយឲ្យគេដកដង្ហើមបានស្រួលជាងមុន
4. នៅពេលការប្រកាច់របស់ពួកគេឈប់ វានឹងធ្វើឲ្យពួកគេងងុយគេង ដូច្នេះ ចូររកកន្លែងសមស្របសម្រាប់គេសម្រាក
5. នៅជាមួយពួកគេ ហើយនិយាយជាមួយពួកគេយ៉ាងស្ងាមស្ងាត់ រហូតដល់ពួកគេងើបឡើងវិញ
6. កត់សម្គាល់ពីពេលដែលការប្រកាច់ចាប់ផ្តើម និងបញ្ចប់
7. កុំដាក់អ្វីនៅក្នុងមាត់របស់ពួកគេ រួមទាំងម្រាមដៃរបស់អ្នក។ ពួកគេមិនគួរញ៉ាំអាហារ ឬភេសជ្ជៈរហូតដល់ពួកគេអាចងើបឡើងវិញបានទាំងស្រុង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង