កាល់ស្យូម មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សុខភាព និងការអភិវឌ្ឍល្អ។

ហេតុអ្វីបានជាកាល់ស្យូមមានសារៈសំខាន់?

កាល់ស្យូម មានសារសំខាន់ក្នុងការកសាងឆ្អឹង និងធ្មេញឲ្យរឹងមាំ លើកកម្ពស់មុខងារសរសៃប្រសាទ និងសាច់ដុំ ជួយដល់កំណកឈាម និងជួយបង្កើនសកម្មភាពអង់ហ្ស៊ីមដែលធ្វើឲ្យអាហារក្លាយទៅជាថាមពល។ ប្រហែល 99 ភាគរយនៃជាតិកាល់ស្យូមរបស់រាងកាយត្រូវបានរក្សាទុកនៅក្នុងធ្មេញ និងឆ្អឹង។

ដោយសារតែកុមារកំពុងរីកចម្រើនឆ្អឹងថ្មីគ្រប់ពេលវេលាពួកគេត្រូវការការផ្គត់ផ្គង់កាល់ស្យូមឲ្យបានទៀងទាត់ ដើម្បីជួយដល់ការលូតលាស់ដែលមានសុខភាពល្អ។

តើកូនរបស់អ្នកត្រូវការជាតិកាល់ស្យូមប៉ុន្មាន?

1. អាយុពី ១ ទៅ ៣ ឆ្នាំ: ៧០០ មីលីក្រាមក្នុងមួយថ្ងៃ
2. អាយុពី ៤ ទៅ ៨ ឆ្នាំ: ១ ០០០ មីលីក្រាមក្នុងមួយថ្ងៃ

កូនរបស់អ្នកមិនចាំបាច់ទទួលទានជាតិកាល់ស្យូមដែលបានណែនាំរាល់ថ្ងៃទេ។ ផ្ទុយទៅវិញចូរមានគោលដៅសម្រាប់ចំនួននោះជាមធ្យម ក្នុងរយៈពេលពីរបីថ្ងៃ ឬមួយសប្តាហ៍៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង