អ្នកកើតបញ្ហាជំងឺងងុយគេង រំភើប អស់កម្លាំង ចាញ់កូន និងរឿងរ៉ាវជាច្រើនទៀត។ អារម្មណ៍របស់អ្នកក៏នឹងប្រែប្រួល ឬឡើងចុះ ដោយមិនដឹងមូលហេតុច្បាស់ផងដែរ។
បទពិសោធន៍ស្ត្រីជាម្តាយមួយចំនួន
នៅត្រីមាសទី ១ របស់ខ្ញុំ ខ្ញុំមានអារម្មណ៍រំភើបខ្លាំង ហើយសំណាងល្អ ខ្ញុំមិនមានការក្អួតទាល់តែសោះ។ – លោកស្រី ម៉ាឡីលីន
ខ្ញុំចាញ់កូនរាល់ព្រឹក។ រាល់ថ្ងៃ ខ្ញុំគ្មានអារម្មណ៍ធ្វើអ្វីនោះទេ ហើយអ្វីតែបន្តិចបន្តួច ក៏អាចធ្វើឲ្យខ្ញុំក្អួតស្ទើរស្លាប់ស្ទើររស់ដែរ។ ខ្ញុំចាញ់កូនខ្លាំងណាស់។ – លោកស្រី សេលេណា
ខ្ញុំក្អួតគ្រប់ពេល។ ខ្ញុំឈឺ ខ្ញុំអស់កម្លាំង ហើយក្អួតរហូតដល់ការចាប់ផ្ដើមនៃត្រីមាសទី ៣ របស់ខ្ញុំ ដូច្នេះ ពេលទៅធ្វើការ ខ្ញុំតែងតែសុំច្បាប់ ពីព្រោះខ្ញុំមានអារម្មណ៍ថាត្រូវការត្រលប់ទៅផ្ទះវិញចាំបាច់ ហើយត្រូវគេង ទោះបីមានរឿងអ្វីក៏ដោយ។ – លោកស្រី ចិន្នីហ្វើរ
វាគ្មានអ្វីខុសប្លែកនោះទេ គ្រាន់តែអស់កម្លាំងច្រើនជាងមុន។ ខ្ញុំអាចប្រាប់បានថា រាងកាយរបស់ខ្ញុំពិតជាធ្វើការលើសអ្វីដែលកាឡូរីរបស់អ្នកនឹងមាន។ – លោកស្រី លី ប៊ី៕