ជំងឺទឹកនោមផ្អែម គឺជាមូលហេតុទី ៧ ដែលនាំឲ្យមនុស្សស្លាប់នៅសហរដ្ឋអាមេរិក ហើយវាបង្កើនហានិភ័យទ្វេដងនៃជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ទោះជាយ៉ាងណាក៏ដោយ ជំងឺទឹកនោមផ្អែមប្រភេទទី ២ គឺជាជំងឺរបៀបរបបរស់នៅ ហើយជម្រើសអាហាររបស់យើង អាចការពារ និងគ្រប់គ្រងជំងឺនេះបាន។

របបអាហារអ្នកជំងឺទឹកនោមផ្អែមធម្មតាជាច្រើនពឹងផ្អែកលើសាច់ ឬធញ្ញជាតិ ដែលជាប្រភពកាឡូរីដ៏សំខាន់។ ទោះជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រទាំងនេះមានគុណវិបត្តិយ៉ាងធ្ងន់ធ្ងរ។ ចំណីអាហារដែលមានជាតិស្ករទាប (GL) ទាប គឺជាចំណីអាហារល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ហើយអាហារទាំងនេះក៏ជួយការពារជំងឺទឹកនោមផ្អែមផងដែរ។

អាហារល្អបំផុត ៥ សម្រាប់អ្នកជំងឺទឹកនោមផ្អែម

1. បន្លែបៃតង : បន្លែពណ៌បៃតងដែលមានសារធាតុចិញ្ចឹម – បន្លែបៃតង គឺជាអាហារសំខាន់បំផុតដែលត្រូវផ្តោតលើការការពារជំងឺទឹកនោមផ្អែម។ ការទទួលទានបន្លែបៃតងខ្ពស់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២។

2. បន្លែគ្មានម្សៅ : បន្លែមិនមែនម្សៅ មានដូចជាផ្សិត ត្រប់ ខ្ទឹមបារាំង និងម្រេចជាដើម គឺជាធាតុផ្សំសំខាន់នៃការការពារជំងឺទឹកនោមផ្អែម។

3. សណ្តែក : ពពួកសណ្តែក គឺជាប្រភពកាបូអ៊ីដ្រាតដ៏ល្អ។ សណ្តែក មានបរិមាណជាតិស្ករទាប ដូច្នេះការប្រើប្រាស់សណ្តែក និងចេក ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺទឹកនោមផ្អែម និងមហារីកពោះវៀនធំ។

4. គ្រាប់ផ្លែឈើ : គ្រាប់ផ្លែឈើ មានជាតិស្ករទាប បង្កើនការស្រកទម្ងន់ និងមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺទឹកនោមផ្អែម។

5. ផ្លែឈើស្រស់ : ផ្លែឈើ សម្បូរជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយជាជម្រើសមានសារធាតុចិញ្ចឹមដ៏សម្បូរបែប ដើម្បីបំពេញនូវតម្រូវការជាតិផ្អែមធម្មជាតិ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង