វិធីល្អបំផុត ដើម្បីជៀសវាងការកើតស្អូច គឺការចាក់វ៉ាក់សាំងតាមការណែនាំរបស់គ្រូពេទ្យ។ យ៉ាងណាមិញ កម្មវិធីចាក់វ៉ាក់សាំងនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីជាតិរួចទៅហើយ។
វ៉ាក់សាំង MMR គឺជាផ្នែកមួយនៃកម្មវិធីចាក់ថ្នាំបង្ការកុមារ។ ការចាក់លើកដំបូងត្រូវបានផ្តល់ជូនដល់កុមារនៅពេលពួកគេមានអាយុ ១ ឆ្នាំ ហើយលើកទីពីរ ត្រូវបានផ្តល់មុនពេលចាប់ផ្តើមសាលារៀន នៅអាយុ ៣ ឆ្នាំនិង ៤ ខែ។
សូមទំនាក់ទំនងគ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកមិនប្រាកដថាតើថ្នាំបង្ការរបស់កូនអ្នកត្រឹមត្រូវដែរឬទេ ពីព្រោះវាអាចមានការចាក់ថ្នាំបង្ការរោគ MMR នៅគ្រប់អាយុ។
ប្រសិនបើអ្នកសង្ស័យថាការចាក់ថ្នាំបង្ការរោគរបស់អ្នក គឺមិនទាន់គ្រប់ ឬហួសពេលវេលា ហើយអ្នកមានហានិភ័យនៃការកើតស្រឡទែន ជំងឺកញ្ជ្រិល ឬជំងឺស្អូច គ្រូពេទ្យអាចណែនាំឲ្យចាក់វ៉ាក់សាំង MMR នេះ។ ឧទាហរណ៍ វាអាចចាំបាច់ និងគ្រោះថ្នាក់ណាស់ ប្រសិនបើមានការរាលដាលនៃជំងឺកញ្ជ្រឹល ឬអ្នកកំពុងមានផែនការចង់មានផ្ទៃពោះ។
ប្រសិនបើអ្នកបានចាក់ថ្នាំវ៉ាក់សាំងរួចហើយ ការចាក់វ៉ាក់សាំង MMR ម្តងទៀតនឹងមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកទេ។
រៀបចំផែនការមានផ្ទៃពោះ
វាជាគំនិតល្អ ដើម្បីពិនិត្យថាអ្នកត្រូវបានការពារយ៉ាងពេញលេញប្រឆាំងនឹងនេះ ប្រសិនបើអ្នកកំពុងមានគម្រោងដើម្បីមានកូន។
ដោយសារការចាក់វ៉ាក់សាំង MMR អាចបង្កគ្រោះថ្នាក់ដល់ទារករបស់អ្នកក្នុងពេលមានផ្ទៃពោះ អ្នកគួរតែជៀសវាងការមានផ្ទៃពោះ ១ ខែ បន្ទាប់ពីចាក់ថ្នាំ។
អំឡុងពេលមានផ្ទៃពោះ
អ្នកមិនអាចចាក់វ៉ាក់សាំង MMR ពេលអ្នកមានផ្ទៃពោះទេ ពីព្រោះវាអាចបង្កហានិភ័យដល់ទារកអ្នក។
ប្រសិនបើអ្នកមានផ្ទៃពោះនាពេលថ្មីៗនេះ ហើយមិនទាន់បានដឹង ឬមិនដឹងថាតើអ្នកធ្លាប់មានការចាក់វ៉ាក់សាំង MMR ចំនួន ២ ដង សូមសាកសួរគ្រូពេទ្យរបស់អ្នក។
រារាំងការឆ្លងរាលដាលនៃការឆ្លង
អ្នកដែលមានវីរុសជំងឺនេះ ត្រូវបានឆ្លងអស់រយៈពេល ១ សប្តាហ៍ មុនពេលដែលរោគសញ្ញាលេចឡើង ហើយប្រហែល ៤ ថ្ងៃក្រោយកន្ទួលចាប់ផ្តើមវិវឌ្ឍន៍។
ប្រសិនបើអ្នក ឬកូនរបស់អ្នកមានជំងឺនេះ អ្នកគួរតែកំណត់ពីគ្រោះថ្នាក់នៃការឆ្លងទៅមនុស្សដទៃទៀត ដោយការឈប់សម្រាកពីការងារ ឬសាលារៀន រយៈពេល ៥ ថ្ងៃ បន្ទាប់ពីអ្នកវិវឌ្ឍន៍ឡើងកន្តួល។
អ្នកក៏គួរតែព្យាយាមជៀសវាងការប៉ះពាល់ជាមួយស្ត្រីមានផ្ទៃពោះយ៉ាងហោចណាស់ ៥ ថ្ងៃចាប់ពីការចាប់ផ្តើមកន្តួល៕