ការណែនាំថ្មីបានកត់សម្គាល់ឃើញថា សម្ពាធឈាម គួរតែត្រូវបានវាស់វែងជាទៀងទាត់ ហើយក៏បានលើកទឹកចិត្តឲ្យមនុស្សគ្រប់គ្នា ប្រើម៉ូនីទ័រសម្ពាធឈាមផ្ទះដោយខ្លួនឯង។

អ្នកអាចរកមើលផលិតផលដែលអាចមានតម្លៃចាប់ពី ៤០ ដុល្លារទៅ ១០០ ដុល្លារ។ ចូរវាស់សម្ពាធឈាមរបស់អ្នកពីរបីដងក្នុងមួយសប្តាហ៍ ហើយទៅជួបគ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកកត់សំគាល់ការផ្លាស់ប្តូរដ៏សំខាន់។

ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនអំពីរបៀបជ្រើសរើស និងប្រើម៉ូនីទ័រវាស់សម្ពាធឈាម។

ការជ្រើសរើស

1. ចូរជ្រើសយកម៉ូនីទ័រវាស់សម្ពាធឈាម ដែលនៅជុំវិញដៃខាងលើរបស់អ្នក។ ម៉ូនីទ័រកដៃ មិនច្បាស់លាស់នោះទេ។

2. ជ្រើសម៉ូនីទ័រដោយស្វ័យប្រវត្តិ ដែលមានបំពង់ខ្យល់ដែលបញ្ចេញដោយខ្លួនឯង។

3. រកមើលលេខអានឌីជីថលដែលមានទំហំធំ និងភ្លឺគ្រប់គ្រាន់ ដើម្បីមើលឃើញបានយ៉ាងច្បាស់។

4. សូមពិចារណាម៉ូនីទ័រមួយ ដែលអាចដោតចូលស្មាតហ្វូនរបស់អ្នក ដើម្បីផ្ទេរការអានទៅកម្មវិធីមួយ ដែលបន្ទាប់មកបង្កើតក្រាហ្វនៃការរីកចម្រើន ឬចុះនៃសម្ពាធឈាមរបស់អ្នក។ ឧបករណ៍មួយចំនួនអាចបញ្ជូនការអានដោយឥតខ្សែទៅទូរស័ព្ទរបស់អ្នក៕