នៅពេលដែលអ្នកញ៉ាំអាហារសម្រាប់មនុស្សពីរនាក់វាសំខាន់ណាស់ដែលត្រូវប្រាកដថាអាហាររបស់អ្នកមានសារធាតុចិញ្ចឹមដែលទារកត្រូវការ។ សូមមើលការណែនាំរបស់យើងចំពោះការរក្សារបបអាហារដែលមានសុខភាពល្អ អំឡុងពេលមានផ្ទៃពោះ។
វាជារឿងសំខាន់ក្នុងការបរិភោគរបបអាហារមានតុល្យភាពនៅពេលអ្នកមានផ្ទៃពោះ។
ជារៀងរាល់ថ្ងៃ ចូរព្យាយាមញ៉ាំ …
គ្រាប់ធញ្ញជាតិ
ជ្រើសរើសធញ្ញជាតិទាំងមូល។ ពួកវាមានជាតិសរសៃ វីតាមីន និងជីវជាតិច្រើន។
ផ្លែឈើ
២ ពែងក្នុងមួយថ្ងៃ។ បរិភោគឲ្យបានគ្រប់ពណ៌ គ្រប់ប្រភេទ។ ផ្លែឈើដែលមានជាតិសរសៃខ្ពស់ការពារជំងឺឬសដូងបាត និងបញ្ហាទល់លាមក។
បន្លែ
៣ ពែងក្នុងមួយថ្ងៃ។ បន្លែបៃតង គឺជាប្រភពដ៏ល្អនៃជាតិវីតាមីន និងជាតិដែកដែលរាងកាយអ្នកត្រូវការ។
ប្រូតេអ៊ីន
ចូរជ្រើសរើសសាច់គ្មានខ្លាញ់។ បរិភោគត្រីឆ្អិនឲ្យបានញឹកញាប់។ ត្រូវប្រាកដថា អ្នកទទួលបានប្រភពប្រូតេអ៊ីន និងជាតិដែកគ្រប់គ្រាន់។
ទឹកដោះគោ
៣ ពែងក្នុងមួយថ្ងៃ។ ទឹកដោះគោ គឺជាប្រភពដ៏ល្អនៃកាល់ស្យូម និងប្រូតេអ៊ីន។
ជាតិខ្លាញ់
ប្រភពដ៏ល្អបំផុតរួមមាន កាណូឡា អូលីវ ផ្កាឈូករ័ត្ន។ ត្រី ផ្លែប័រ ផ្លែឈើ និងផ្លែអូលីវ ក៏ជាប្រភពល្អមែនទែន៕