រោគសញ្ញាចម្បងនៃការអស់រដូវឆាប់រហ័ស គឺជារយៈពេលដែលរដូវរបស់អ្នកមកមិនទៀងទាត់ ឬឈប់ដោយគ្មានមូលហេតុផ្សេងទៀត (ដូចជាការមានផ្ទៃពោះជាដើម)។

ស្ត្រីខ្លះ អាចមានរោគសញ្ញានៃការអស់រដូវដូចជា ៖

  • ក្តៅក្រហល់ក្រហាយ
  • បែកញើសច្រើននៅពេលយប់
  • ស្ងួតទ្វារមាស និងមិនស្រួលអំឡុងពេលរួមភេទ
  • ពិបាកគេង ឬគេងមិនលក់តែម្តង
  • អារម្មណ៍ចុះខ្សោយ ឬថប់បារម្ភញឹកញាប់
  • កាត់បន្ថយការរួមភេទ (គ្មានចំណង់ផ្លូវភេទ)
  • មានបញ្ហាជាមួយនឹងការចងចាំ និងការផ្តោតអារម្មណ៍។

ស្ត្រីដែលឆ្លងកាត់ដំណាក់កាលអស់រដូវឆាប់រហ័ស ក៏មានការកើនឡើងហានិភ័យនៃជំងឺពុកឆ្អឹង និងជំងឺសរសៃឈាមបេះដូងផងដែរ ដោយសារតែកម្រិតអ័រម៉ូនអឺស្ត្រូសែនចុះទាប។

ការធ្វើរោគវិនិច្ឆ័យការអស់រដូវឆាប់ពេក

គ្រូពេទ្យរបស់អ្នកគួរតែបានធ្វើរោគវិនិច្ឆ័យអំពីការរាំងរដូវឲ្យបានទាន់ពេលវេលា ដោយផ្អែកទៅលើរោគសញ្ញា ប្រវត្តិគ្រួសារ និងការធ្វើតេស្តឈាម ដើម្បីពិនិត្យកម្រិតអ័រម៉ូនរបស់អ្នក។

អ្នកក៏អាចនឹងត្រូវបានបញ្ជូនទៅជួបអ្នកឯកទេសផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង